ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Heng Sara បានបង្ហោះសារថា លើបណ្តាញសង្គមហ្វេសប៊ុក អំពីរថយន្តរបស់លោក ត្រូវបានម្ចាស់កង់បីមួយគ្រឿង បើកបុក បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ហើយម្ចាស់កង់បី បានព្យាយាមបើករត់គេច ដោយមិនមានការទទួលខុសត្រូវ ពេលម្ចាស់រថយន្តតាមទាន់ ក៏លុតជង្គង់សូមទោស តែម្តង។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី ។ ( មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ )"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនចូលមកខមិនថា "បើខុសព្រមទទួលខុសត្រូវតាំងពីដំបូងម្ចាស់គេប្រហែលជាអាចយល់ច្រើនមែនទែនអាចរហូតដល់មិនសងក៏ថាបានប៉ុន្តែបើករត់ហើយកុំសង្ឃឹមបើអញវិញឱ្យលក់កង់បីសងហើយ"។ ប៉ះគេត្រូវសងគេ ហ្នឹងហើយមកពីយើងបើកបរមិនចេះប្រុងប្រយ័ត្នខ្លួនឯងទេ កង់បីមួយចំនួនបើកមិនដឹងអីទេដូច្នេះប៉ះគេត្រូវតែសងគេ កុំធ្វើឱ្យថោកដល់អ្នកកង់បីដទៃដែលគេល្អៗ សូមបងប្អូនកង់បីទាំងអស់គោរពច្បាប់ទាំងអស់គ្នា ពីខ្ញុំក៏កង់បីដែរ។ សាច់ញាតិខ្ញុំក៏រកសុីចឹងដែរ តែបះគេត្រូវតែសងគេ មិនដែរធ្វើចឹង ណាស់តែពួកមួយចំនួនដូចក្នុងរូបភាពធ្វើខូចឈ្មោះដល់គេអ្នកល្អៗ"។


