ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយខាងកូនកំលោះ រៀបថ្លៃបណ្ណាការ ជាប្រាក់រៀលខ្មែរ ជូនខាងកូនក្រមុំ នូវចំនួនទឹកប្រាក់ រហូតដល់ទៅ...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន លេងបណ្តាញសង្គមហ្វេសប៊ុក​ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ គូរស្រករមួយគូរ ពួកគាត់បានប្រើប្រាស់ប្រាក់រៀល ជាថ្ងៃបណ្ណាការជូនខាងកូនក្រមុំ ជាហេតុធ្វើឲ្យមហាជន ពិតជាប្លែកភ្នែក និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងតាម ការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារ បន្ទាប់ពីបានរៀបចំពិធីភ្ជាប់ពាក្យនោះ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Fong Fiyang បានបង្ហោះសារថា "អាចទេប្ដូពីប្រាក់ដុល្លាប្រែមកជារូបិយប័ណ្ណជាតិយើងវិញ។ខ្ញុំចង់ឃើញប្រជាជនយើងប្រើរូបិយប័ណ្ណជាតិយើងអោយច្រើនជាងលុយដុល្លាហើយក៏ចង់អោយភ្ញៀវបរទេសចូលមកលេងក្នុងស្រុកយើងក៏ប្រើរូបិយប័ណ្ណជាតិយើងដែល"។

ជាមួយគ្នានោះផងដែរ គណនីហ្វេសប៊ុកខាងកូនក្រមុំ បានឲ្យដឹងថា​"34 លាន ម៉ែរាប់ឡើងខ្ជិលអ្នកអើយអ្នក អរគុណដែរបំពេញសន្យា "។

ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមត្រេកអរ និង​ រីករាយជាខ្លាំង ។ សូមឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន៕