ចិត្តព្រះណាស់! គ្រាន់តែលឺថា មានលោកពូម្នាក់ គាត់រស់នៅលំបាកខ្លាំងណាស់ លោកស្រី ទ្រី ដាណា មិនបង្អង់យូរ ចុះមកជួយលោកពូភ្លាមៗ ព្រមជាមួយថវិកាចំនួន...មានវិដេអូ
-

ព្រះវិហារៈ នៅពេលនេះលោកស្រី ទ្រី ដាណា និងស្វាមី បានធ្វើដំណើរមកដល់ព្រះវិហារហើយ ដើម្បីចុះចែកអំណោយដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ នៅតាមផ្ទះ ដោយផ្ទាល់ដៃ ។ គ្រាន់តែបានឃើញ ទិដ្ឋភាព របស់លោកបងប្អូនក្រីក្រភ្លាម លោកស្រី ទ្រី ដាណា​ ពិតជាមានអារម្មណ៍អាណិតខ្លោចចិត្តយ៉ាងខ្លាំង​។

បន្ទាប់ពីចែកអំណោយពីខេត្តស្ទឹងត្រែង មកដល់ ខេត្តព្រះវិហារ ភ្លាមនោះលោកស្រី ទ្រី ដាណា បានមកជួបជាមួយលោកពូម្នាក់ ដែលស្រី ទ្រី ដាណា គាត់បានស្គាល់តាមរយៈអ្នកលក់បាយ បានប្រាប់ថា មានលោកពូម្នាក់ គាត់មានជីវភាពក្រីក្រខ្លាំងណាស់ ។ បន្ទាប់ពីបានលឺដំណឹងនេះភ្លាម មិនបង្អង់យូរ លោកស្រី និងស្វាមី បានចុះមកដល់ផ្ទះរបស់លោកពូភ្លេត តែម្តង​ដើម្បីមើលពីស្ថានភាពរបស់គាត់។

លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុកអមជាមួយនិងវិដេអូថា "ចូលញ៉ាំបាយនៅព្រះវិហារម្ចាស់ហាងបាយប្រាប់ថាមានពូម្នាក់ក្នុងភូមិនឹងលំបាកខ្លាំងមិនបង្អង់យូរចូលមកភ្លាមៗ មានតែពាក្យថាអាណិត(ព្រះវិហារ)"។

បន្ទាប់ពីបានឃើញស្ថានភាពរបស់លោកពូហើយនោះ លោកស្រី ទ្រី ដាណា ក៏បានជូនស្បៀងអាហារដល់លោកពូ ព្រមទាំង ជូនថវិការដល់លោកពូ ចំនួន៥០០ដុល្លារ ដើម្បីដោះស្រាយជីវភាព និងជូនសំភារៈសិក្សាដល់កូនរបស់លោកពូ និងថវិការម្នាក់៥ម៉ឺនរៀលផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺបងប្អូនជាច្រើន បានរោមចាំមើលលោកស្រីទ្រី ដាណា និងស្វាមី ។ ជាមួយគ្នានោះផងដែរ លោកស្រី ក៏បានសួរសុខទុក្ខដល់ពួកគាត់ ពិសេសគឺក្មេងៗតូចៗ និងបានជូនថវិការដល់ពួកគាត់ថែមទៀត។

មានវិដេអូ៖