លោកស្រី ទ្រី ដាណា ថា មិនចាំបាច់ប្រាប់អ្នកណាច្រើន ពីផែនការ ឬគម្រោងរបស់យើងទេ ស្ងាត់ៗសម្រេចគោលដៅ ស្ងាត់ៗមានលុយ ស្ងាត់ៗមានឡាន ស្ងាត់ៗមានផ្ទះ នោះទើបគេហៅថា...
ស៊ីហៀង
-

ហ្វេសប៊ុក៖​ មានបងប្អូនមិនតិចនាក់នោះទេ ដែលបានស្គាល់លោកស្រី ទ្រី ដាណា និងស្វាមី ដែលលោកទាំងពីរបានជួយដល់ជនទីទាល់ក្រ និងចាស់ជរា ក្មេងកំព្រា និងមនុស្សជាច្រើនដែលលោកស្រី អាចជួយបាន គឺលោកស្រី​មិនដែលឈរមើលនោះទេ ។

ជាក់ស្តែងនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយឃ្លាយ៉ាងវែង អន្លាយ ដោយបានរៀបរាប់ថា "មិនចាំបាច់ប្រាប់អ្នកណាច្រើន ពីផែនការ ឬគម្រោងរបស់យើងទេ តែដល់ពេលត្រូវបញ្ចេញលទ្ធផលតែម្ដងទើបមានតម្លៃ កុំនិយាយច្រើន តែធ្វើសកម្មភាពឱ្យបានច្រើន ព្រោះយូរៗទៅ យើងនឹងដឹងថា អ្វីដែលយើងធ្វើដើម្បីខ្លួនឯង វាមានន័យ មានក្ដីសុខ ជាងការទៅបង្អួតអ្នកដទៃ។

ខ្ញុំតែងសុំពេលខ្លួនឯង ដាក់ចិត្តធ្វើអ្វីមួយហើយ ខ្ញុំមិនខ្វល់ពីការលះបង់ពេលវេលា លះបង់ក្ដីសុខ លះបង់កម្លាំង ព្រោះដល់ពេលកំណត់ ខ្ញុំនឹងទទួលបានអ្វីមួយសម្រាប់ខ្លួនឯងមកវិញ។ មនុស្សភាគច្រើន មិនអាចសុំពេលបាន មិនអាចដាក់ចិត្ត មិនអាចធ្វើសកម្មភាពតាមការនិយាយ ទើបមិនអាចស្គាល់ពាក្យថាសម្រេចគោលដៅ។

អ្វីជាជោគជ័យ? មានលុយច្រើន? មានប្រាក់ខែច្រើន? ឬមានឡានល្អ ទូរសព្ទល្អ ហៅថាជោគជ័យ? សុទ្ធតែមិនមែនទាំងអស់ ពាក្យថាជោគជ័យ គ្មានរូបរាង មិនអាចមើលឃើញ មិនអាចវាស់បាន វាអាស្រ័យលើចិត្តយើងតើ  បើយើងដាក់គោលដៅអីមួយ ហើយធ្វើបានសម្រេច នោះហៅថាជោគជ័យ យើងមានក្ដីសុខ យើងសប្បាយចិត្ត នោះក៏ហៅថាជោគជ័យហើយ។ 

រៀនសប្បាយចិត្តនឹងអ្វីដែលខ្លួនមាន កុំបំពានអ្នកដទៃ ចែករំលែកក្ដីស្រលាញ់ឱ្យបានច្រើន ហើយដាក់គោលដៅជីវិត និងខំប្រឹងទៅ។ នោះអ្នកទាំងអស់គ្នា នឹងស្គាល់អ្វីហៅថាក្ដីសុខក្នុងជីវិត"៕