ហ្វេសប៊ុក ៖ ពិតណាស់នៅកាលពីពេលថ្មីៗនេះតារាសម្តែងនិងជា ពិធីករដ៏ល្បីឈ្មោះមួយរូបលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងគ្រួសារ ប៉ុន្តែមានរូបថតមួយសន្លឹកត្រូវបានមហាជននាំគ្នាធ្វើការរិះគន់យ៉ាងចាស់ដៃដោយសារតែរូបនោះបានបង្ហាញពីកាយវិការមិនទំនងព្រោះតែនៅក្នុងរូបថតនោះ« កូនងើយមើលតាម ប្រលោះ ភ្លៅម្ដាយ»។
យ៉ាងណាមិញពាក់ព័ន្ធមួយនិងរូបថតមួយសន្លឹកនោះដែរលោក ជា វណ្ណារិទ្ធ បានធ្វើការបកស្រាយឡើយច្រំដែលៗហើយ ប៉ុន្តែមតិរិះគន់កាន់តែកើនឡើងរហូតផ្អើលដល់សារព័ត៌មានអនឡាញមួយចំនួន យកទៅចុះផ្សាយផងដែរ នេះជាហេតុដែលធ្វើឲ្យតារារូបនេះក្តៅស្លឹកត្រជៀកយ៉ាងខ្លាំង ។
នេះជាការរិះគន់មួយចំនួនដែលបានដកស្រង់ចេញពីបណ្តាញហ្វេសប៊ុកដោយមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា«Si Rady» បានធ្វើការបង្ហាញមតិរិះគន់លោក ជា វណ្ណារិទ្ធ បែបនេះថា ៖ «តើទើសដើម្បីអ្វី? ហេតុអ្វីត្រូវទើសគ្រួសារគេសោះ? ទើសព្រោះទង្វើអ្នកជាម្តាយបានធ្វើរឿងដែលខុសឆ្គង រឿងខុស គំរូអាក្រក់។
វាជារឿងដែលខុសឆ្គងខ្លាំងណាស់ ហើយក៏ជាគំរូអាក្រក់ដល់កូនអ្នកក្នុងនាមអ្នកនិងកូនអ្នកដទែទៀតក្នុងនាមអ្នកជាម្តាយមួយរូប។ មិនត្រឹមតែប៉ុណ្ណោះអ្នកបានសាបព្រោះទង្វើអាក្រក់ខ្លាំងណាស់ទៅក្នុងសង្គមក្នុងនាមអ្នកជាអ្នកជាអ្នកសិល្បៈមួយរូបផងដែរ..។
បើឆ្គងម្លឹងៗ មិនទើសមិនបានទេ ទោះជាគ្រួសារអ្នកក៏ដោយ។ ព្រោះអ្នករស់នៅក្រោមដើមឈើតែមួយជាមួយគ្នា សង្គមជាមួយគ្នា អាស្រ័យកន្លែងនៅជាមួយគ្នា អ្នកខុសត្រូវតែទើស ទង្វើដែលអ្នកធ្វើខុសឆ្គងខ្លាំងណាស់ ដើម្បីកុំអោយជាគំរូអាក្រក់ដល់អ្នកដទៃ ព្រោះមើលទៅអត់កេរខ្មាសណាស់អ្នកតារាអើយ»។
ដោយឡែកបន្ទាប់ពីទទួលបានពាក្យរិះគន់យ៉ាងច្រើនសន្ធឹកសន្ធាប់មកលោក ជា វណ្ណារិទ្ធ បានដាច់ចិត្តលុបផុសនិងរូបថតនោះចោលហើយ ដើម្បីកុំឲ្យមានការរិះគន់បន្ត ៕