ឲ្យរាងថ្ងៃក្រោយ! ពូកែជិះម៉ូតូបង្ហោះពេក សមត្ថកិច្ចស្ទាក់ចាប់បាន ក៏ដាក់ពិន័យឲ្យឈរកាន់កង់ម៉ូតូម្តងមើល យ៉ាងមិញដែរ
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការស្ទាក់ចាប់ ក្រុម ក្មេងទំនើង មួយក្រុម ដែលបានជិះម៉ូតូបង្ហោះ ពាសពេញថ្នល់ នៅក្នុងសង្កាត់ គោកឃ្លាង និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងពិន័យអោយកាន់កង់មួយ។

សកម្មភាពរបស់ក្មេងទំនើងអស់ទាំងនេះ បានធ្វើឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ និងបង្កអសន្តិសុខដល់សង្គមជាតិ ។ ក្រោយពីបានឃើញសកម្មភាពរបស់ក្មេងទំនើងមួយក្រុមហើយ សមត្ថកិច្ចយើងមិនបង្អង់យូរ បានចុះទៅចាប់ខ្លួនភ្លាមៗ ដើម្បីយកធ្វើការអប់រំ៕