ភ្នំពេញ៖ ដូចដែលរំពឹងទុក នៅពេលនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មី ដោយមានវត្តមានរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលជាអាល់ប៊ុមដំបូង បង្អស់របស់អ្នកទាំងពីរនាក់ ដែលបានចាប់ដៃគ្នា ក្នុងបទចម្រៀងថ្មីមួយបទ មានចំណងជើងថា "កាត់ឆុង"។
![](/wp-content/uploads/2021/1/21/media/large/126430/KN.02.01.2021.307628.jpg?1611196773)
![](/wp-content/uploads/2021/1/21/media/large/126429/KN.02.01.2021.307629.jpg?1611196774)
នៅក្នុងបទចម្រៀងមួយនេះ ត្រូវបាននិពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ សាក់ ធារិទ្ធ ដឹកនាំសម្តែង៖ Jonathan អ្នកថត៖ សុខ ដាន់ ចាត់ចែងទូទៅថត៖ ម៉ានុត - ចំរ៉ុង បច្ចេកទេសភ្លើង៖ K - រស្មី - ចាន់ ដែលមើលទៅពិតជាមានល្អឥតខ្ចោះតែម្តងកហើយ។
![](/wp-content/uploads/2021/1/21/media/large/126431/KN.02.01.2021.307630.jpg?1611196784)
![](/wp-content/uploads/2021/1/21/media/large/126432/KN.02.01.2021.307631.jpg?1611196784)
គ្រាន់តែអ្នកទាំងពីរចាប់ដៃគ្នាធ្វើការបកស្រាយក្នុងបទចម្រៀង មួយបទខាងលើនេះ ក៏មានបងប្អូនជាច្រើន បានសរសើរថា "កំពូលតារាចម្រៀងទាំងពីរប៉ះគ្នា ពិតជាឡូយខ្លាំងណាស់ស្រលាញ់ពេញបេះដូង។ប៉ះគ្នាលើកដំបូង ញាក់សាច់ idol ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា, ស្រឡាញ់សាច់ភ្លេង ពិរោះណាស់។ ពីរោះណាស់ដឹងតែផ្ទុះហើយមួយបទនេះអាយដល"។
![](/wp-content/uploads/2021/1/21/media/large/126437/KN.02.01.2021.307632.jpg?1611196795)
![](/wp-content/uploads/2021/1/21/media/large/126433/KN.02.01.2021.307633.jpg?1611196795)
![](/wp-content/uploads/2021/1/21/media/large/126434/KN.02.01.2021.307634.jpg?1611196795)
![](/wp-content/uploads/2021/1/21/media/large/126435/KN.02.01.2021.307635.jpg?1611196795)
![](/wp-content/uploads/2021/1/21/media/large/126436/KN.02.01.2021.307636.jpg?1611196795)
មានវិដេអូ៖