ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ពីវត្តមានរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលលោកគឺជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយដល់ជនទីទាល់ក្រ និង ជាម្ចាស់បុរ ី ឡេង ណាវ៉ាត្រា ជាច្រើនកន្លែងផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃជោគថ្ងៃជ័យ សេរីសួស្តី ដោយប្អូនស្រី របស់លោក បានរៀបចំពិធីមង្គល យ៉ាងអធិកអធម និងមានការដេគ័រយ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញបំផុត។
នៅក្នុងពិធីមង្គលជ័យនោះ គេសង្កេតឃើញមានសុទ្ធតែតារាចម្រៀងល្បី បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ភរិយា ព្រមទាំងកូន, លោក ខេមរៈ សិរីមន្ត និងភរិយា, អ្នកនា ចន ចន្ទលក្ខិណា និងស្វាមី, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក វង្ស ថាណាន់ , លោកប៉ែន ចំរ៉ុង និងមានអ្នកសិល្បៈ ព្រមទាំងបុគ្គលល្បីជាច្រើនរូបទៀតផងដែរ។
អ្វីដែលកាន់តែទាក់ទាញនោះ គឺការរៀបចំពិធី ពិតជាមានភាពស្រស់ស្អាត យ៉ាងខ្លាំង ដោយមានការដេគ័រ ភ្លើង អមជាមួយផ្កា យ៉ាងទាក់ទាញ អមជាមួយស្នាមញញឹមរបស់ភ្ញៀវកិត្តិយសទាំងអស់ ធ្វើឲ្យពិធីនេះកាន់តែសប្បាយរីករាយ ទ្វេរដង៕