លោក អុឹម ជីវ៉ា និង តារាចម្រៀង ម្ចាស់បទ " សាឡាត់" ប្រកាសប្តឹងគ្នាទៅវិញ ទៅមក ហើយប្រើពាក្យសំដីសុទ្ធតែ...
ស៊ីហៀង
-

ភ្នំពេញ៖ លោក អុឹម ជីវ៉ា និងតារាចម្រៀងអាណា រ៉ូស ហាក់មានការមិនពេញចិត្តនឹងគ្នា រហូតប្រកាសធ្វើការប្តឹងគ្នាទៅវិញ ទៅមក និងបានប្រើពាក្យពេចន៍វា.យប្រហារគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន ហាក់ការងឿងឆ្ងល់ជាខ្លាំង ព្រោះថាកាលពីពេលថ្មីៗនេះ អ្នកទាំងពីរនាក់ហាក់មានភាពស្និទ្ធិស្នាលគ្នានៅឡើយ នោះកន្លងទៅបានមួយរយៈ ស្រាប់តែម្ខាងៗប្រកាសប្តឹងគ្នាទៅវិញ។

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក អុឹម ជីវ៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "សម្លេងជេខ្ញុំមានទាំងអស់ មុននិងពេលខ្ញុំប្តឹង ខ្ញុំទុកពេលអោយសុំទោសខ្ញុំ តែមិនព្រម ថែមទាំងឈ្លើយដាក់ខ្ញុំហើយ ខ្ញុំអោយឱកាសកែខ្លួនទៀតតែមិនព្រម ok មានតែធ្វើតាមផ្លូវច្បាប់ចុះ ! ឯកសារសម្លេងមានទាំងអស់ អត់រួចខ្លួនទេ ! ។

ច្បាប់ការពារតែមនុស្សល្អទេ បើខឹងអ្នកផ្សេងខឹងទៅម៉េចមកជេដោយខ្ញុំទៅវិញ ហើយបើយើង ដើជេគេពេញFacebook ហើយគេមានសម្លេងច្បាស់ៗទៀត នៅតែក្រកែកយកត្រូវ ចឹងចាំជួបគ្នានៅតុលាការចុះណា ពីម៉ោងនេះឈប់និយាយច្រើនហើយ ។

បន្ទាប់មកទៀត លោកបានបន្តបង្ហោះបន្ថែមទៀតថា" ខ្ញុំនៅតែមិនយល់ !ហេតុអីឃើញខ្ញុំទៅសម្ភាសន៍អ្នកលក់ឡេពីរនាក់បងប្អូន ស្រាប់តែខឹង មកផុសដៀមដាមមកជេលើពីនាក់បងប្អូននិងដល់ខ្ញុំ ទាំងខ្ញុំមិនដឹងអីសោះ ខ្ញុំគិតថា វាមានសតិមិនសូវគ្រប់ទៅហើយក៏ខ្ចិលតប ដល់ពេលវានៅមិនសុខទៅឆាតជេខ្ញុំទៀត ! វាឈ្លោះតែជាមួយពីនាក់បងប្អូនតើ ម៉េចមានរឿងមកដល់ខ្ញុំ ព្រោះខ្ញុំទៅសម្ភាសន៍មានបាននិយាយអាក្រក់ពីវាឯណា ! ក្នងនាមខ្ញុំជាមនុស្សចាស់នឹកឃើញថាអាណិតវាខ្លួនមួយ ក៏អោយមកសុំទោសខ្ញុំ តែបែជាមកសំដីឈ្លើយទៅវិញ គិតទៅពូកែសម្តែងណាស់ នាងអើយ ដើជេគេដើខាំគេហើយ មានសម្លេងអោយច្បាស់ក្រឡែត រកច្បាប់ចង់ប្តឹងគេទៀត ហើយអីក៏ពូកែដើតួស្លូតអោយគេអាណិតក្នុងFacebook ម្លេះ នាងមានរឿងអស្រូវច្រើនរាប់មិនអស់ម៉េចក៏មិនកែ នៅតែព្រហើនចឹងនាង ច្បាប់គេមិនជួយមនុស្សអាក្រក់ទេ និយាយថាគេហែកអាខោន តែនេះជាសម្លេងនាងណា កោតតែរៀនចប់បរិញ្ញាចប់ទៅ។ ខ្ញុំនិងបញ្ចេញសារជាសម្លេងជាវិដេអូអោយបងប្អូនបានស្តាប់ ថាតើនេះជាសម្លេងអ្នកណានៅវគ្គក្រោយ ។ នាងថាខ្ញុំត្រូវគេទិញក្បាលចំនួន ៥០០$ សម្លេងនាងចោទមកលើខ្ញុំក្នុងការប្រមាថខ្លាំងណាស់ សូមនាងរកភស្តុតាងអោយឃើញណា បើរកមិនឃើញទេ ចាំឆ្លើយបំភ្លឺមុខច្បាប់ចុះ ។

ខ្ញុំមិនចង់ឈ្លោះឬចង់ឈ្នះទេ ដោយសារតែនាងម្នាក់នេះគឺពូកែសម្តែងពូកែលាក់ពុតណាស់ ខ្ញុំនិងបកស្បែកអោយដឹងទាំងអស់ ! ហើយកុំយកសិល្បៈមកធ្វើជាឈ្នានអោយសោះ ! ខ្ញុំទុកពេលអោយនាងកែខ្លួនមកសុំទោសខ្ញុំជាលើកចុងក្រោយ ..! "។

លោកបានលើកឡើងបន្ថែមទៀតថា "មិនអោយរួចខ្លួនទេនាង ជេគេហើយចង់រួចខ្លួនទៅមិនរួចទេ សម្លេងនិងឯកសារបានរៀបចំរួចហើយ ប្តឹងទាសំណងជំងឺចិត្តយកលុយជួយមន្ទីពេទ្យគន្ធរបុផ្ផា ព្រោះលឺសូថា សំបូពេជ្រច្រើនណាស់ និងលុយចាយច្រើនណាស់ ! ស្អែកថ្ងៃច័ន្ទទៅជួបបងប៉ូលីសនៅអធិការខណ្ឌចំការមន ដើម្បីដាក់ពាក្យបណ្តឹង ព្រោះលឺសូថា ខុនដូជួលនៅសង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន ! ។ ចង់អោយខ្ញុំ ធ្វើតាមច្បាប់ឥឡូវខ្ញុំធ្វើតាមហើយ ត្រៀមលុយឡើងតុលាការផងនាងពស់លាក់ពិស ខ្ញុំអត់មានពេជ្រពាក់ទេ តែចង់ប្តឹងអ្នកពាក់ពេជ្រ យកលុយជួយជនក្រីក្រ លុយដែលបានមកពីការប្តឹងទាំងអស់ ខ្ញុំសុំសន្យាថាមួយរៀលខ្មែរក៏ខ្ញុំមិនប៉ះដែរគឺវេចូលពេទ្យគន្ធរបុផ្ផារទាំងអស់ ។

ការប្តឹងនេះមិនមែនចង់ឈ្នះទេ ខ្ញុំទុកឱកាសអោយហើយ តែនាងចង់ខ្លាំង និងចង់អោយមនុស្សខ្លះដឹងខ្លួនខុសចេះកែ ! កុំអោយសំដីឈ្លើយ ដើជេគេហើយ មកនិយាយប្រាប់គេក្នុងFacebook ថាខ្លួនមិនចេះជេទេ ! ធាតុពិតរបស់នាងនិងទំលាយហើយ ស្អែកបញ្ចេញសម្លេងសារសម្លេងហើយនាង ! ។

ក្រោយពីបានបង្ហោះសារជាហូរហែមក ស្រាប់តែនៅក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកក៏បានបង្ហោះសារថា "ខ្ញុំលុបចោលមិនមែនចាញ់ទេណាតែដោយសាខ្ញុំគោរពបងស្រីម្នាក់ដែលនាងតែងតែហៅម៉ែ នាងស្គាល់បងស្រីនោះក៏ដោយសារខ្ញុំ តែនាងមិនបានគោរពបងស្រីនោះវិញទេ គេប្រាប់ក៏នាងមិនស្តាប់ដែរ ! នាងបានច្រមុះមកស្អាតវិញដោយសារក្បាលអ្នកណា កុំអីច្រមុះនាងឯងរលួយងាប់បាត់ហើយ នាងឯងហ៊ានបកក្បាលមកខាំអញទៀត មីសត្វក្រពើ"។

បើយើងងាកទៅមើលសារដែលកញ្ញា រ៉ូស បានបង្ហោះវិញ បន្ទាប់ពីបានឃើញការបង្ហោះសាររបស់ អ៊ឹម ជីវ៉ា ហើយកញ្ញា រ៉ូស ក៏បានបង្ហោះសារថា "ប្តឹងអុីប្តឹងទៅភស្តុ តាងមានដូចគ្នាទេទាំងវីដេវីដេអូទាំងខលមិននៅក្នុងface bookប្តឹងមុនទៅចាំខ្ញុំប្តឹងបកតាមក្រោយអាស្រីមិនស្រីអាប្រុសមិនប្រុស ចារឹកមិនអោយគេគោរព អាដើរខ្សែលើគេអាយកគេជាឈ្នាន់សូម្បីតែហ្វេនហ្វេនក៍គេដឹងថាចារឹកហែងមិចដែលអាដើសុីពែរគេ"។ 

កញ្ញា រ៉ូស បានបន្តទៀតថា "ប្តឹងទៅអាស្រីមិនស្រីអាប្រុសមិនប្រុសភ័ស្តុតាងមានដូចគ្នាចាំប្តឹងបកវិញតាមក្រោយដូចគ្នា បើមិនរុកគួនគេមុនក៍គេមិនរុកវិញដែល មនុស្សមិនម៉ែនព្រះទេ"។ អាណាដែលរាប់ចង់បានប្រយោជន៍សូមថយអោយឆ្ងាយពីរជីវិតខ្ញុំចាប់តាំងពីរថ្ងៃនេះតទៅម្នាក់អែងក៍បាន"។