ទឹកចិត្តប្រពៃណាស់! តាមសន្យា រ៉ូស​ យកខោអាវប្រេន កាបូបប្រេន និងថវិកាបន្តិចបន្តួច ជូនប្អូនស្រីលៀង ចាន់ឡា
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី ៣០​ ខែ មករា ឆ្នាំ២០២១ តារាសម្តែង និងចម្រៀង កញ្ញា អាណារ៉ូស បានយកកាបូបប្រេន និង ខោអាវប្រេនៗ ទៅឲ្យប្អូនស្រី លៀង ចាន់ឡា ដែលសព្វថ្ងៃនេះ ប្អូនស្រី ពិតជាមានជីវភាព ក្រលំបាក ជាខ្លាំង​ រួមជាមួយនឹងថវិកា មួយចំនួន ជូនប្អូនស្រី ផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ កញ្ញា​​រ៉ូស បានបង្ហោះសារ ឲ្យដឹងថា "ល្ងាចនេះយកថវិការមួយចំនួននឹងកាបូបប្រេន ហើយនឹងខោអាវប្រេន១ចំនួនចែកអោយប្អូនស្រីលៀងចាន់ឡា"។ 

បន្ទាប់ពីបានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យហ្វេនៗបានដឹង ហើយកញ្ញា ក៏បានបញ្ជាក់ថែមទៀតថា "នាងខ្ញុំបានយកកាបូបនឹងខោអាវ១ចំនួននឹងថវិការបន្តិចបន្តួចរបស់នាងខ្ញុំមកចែកជូនប្អូនស្រីលាងចាន់ឡា ស៊ូស៊ូណាអូន"។