នៅថ្ងៃនេះលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់គ្រឿងសំអាងដ៏ល្បីឈ្មោះ ម៉ាក NNP រួមនិងស្វាមី បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំហើយ ដោយលោកស្រី ដើម្បីទៅជួយជាមួយលោកកំសត់ម្នាក់ ដែលរស់នៅក្នុងខ្ទមទ្រុឌ ទ្រោម យ៉ាងលំបាកវេទនា ។
ការធ្វើដំណើរទៅជួបលោកយាយនេះផងដែរ គឺលោកស្រី និងស្វាមី មានបំណងចង់ជួយដល់លោកយាយ ។ ពេលទៅដល់ផ្ទះរបស់លោកយាយភ្លាម ធ្វើឲ្យចិត្តលោកស្រីទ្រី ដាណា និងស្វាមី ពិតជាអាណិតលោកយាយជាខ្លាំង គាត់មានជន្មាយុ ៨៨ឆ្នាំហើយ តែមិនទាន់បានស្គាល់ឡើយពាក្យរស់នៅបានស្រួលដូចគេ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "នាងខ្ញុំ និងស្វាមី បានមកជួបលោកយាយនៅស្រុកតាំងគោក ខេត្តកំពង់ធំហើយ។ អាណិតគាត់ណាស់បងប្អូន ព្រះជន្ម ៨៨ឆ្នាំហើយ តែមិនអាចរស់នៅបានស្រួល នាងខ្ញុំ បាននាំអំណោយ អង្ករ មី ត្រីខ ភេសជ្ជៈ មុង ភួយ ខ្នើយ កន្ទេល និងស្បៀងអាហារគ្រប់មុខជូនគាត់ និងថវិកា ២លានរៀល ទុកគាត់ប្រើការជួសជុលផ្ទះ។ ខែនេះ រៀងត្រជាក់ ក៏ជូនអាវភ្លៀងម្នាក់មួយ។លោកយាយថា ចង់បានយូរហើយ ឥឡូវបានដូចបំណង "។
មានវិដេអូ៖