សោកស្តាយណាស់! ថេណា បញ្ចេញបទចម្រៀងចុងក្រោយ របស់ខ្លួន មុនពេលលាហ្វេនៗ រួចនិយាយបែបនេះថា...មានវិដេអូ
ស៊ីហៀង
-

គ្រប់គ្នាប្រហែលជាបានស្គាល់តារាចម្រៀង Original Song លោក ថេណា ដែលជាតារាចម្រៀងម្នាក់ មិនសូវនិយាយស្តី ប៉ុន្តែរាល់បទចម្រៀងដែលលោកបានតែងនិពន្ធឡើង ពិតជាធ្វើឲ្យអ្នកគាំទ្រ និងហ្វេន ជក់ចិត្តដិតអារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ពេលបានស្តាប់បទចម្រៀងតែងនិពន្ធម្តងៗ ។

រាល់បទចម្រៀងរបស់លោក ថេណា ទាក់ចិត្តមិត្តអ្នកស្តាប់ឲ្យលង់តាមសាច់ភ្លេង ក៏ដូចជាសាច់រឿង ដែលបានបង្ហាញពីអ្វីមួយនៅក្នុងបទដែលលោកបាននិពន្ធឡើង។ ជាក់ស្តែងដូចជាបទចម្រៀងមួយនេះ ដោយលោកថេណា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា ប្រព័ន្ធ យូធូ របស់ខ្លួន ដើម្បីចែកចាយឲ្យមហាជន បានស្តាប់កំសាន្តអារម្មណ៍។

បទចម្រៀងដែលបានបង្ហោះកាលពីថ្ងៃទី០៥ ខែកុម្ភៈមកនេះ មានចំណងជើងថា "ខ្យល់ត្រជាក់" ហាក់បីដូចជាចង់បង្ហាញពីភាពរងារឯកាតែម្នាក់នៅក្នុងបទមួយនេះ។ ជាការពិតណាស់ តារាចម្រៀងវ័យក្មេងរូបនេះ បានតែងនិពន្ធបទចម្រៀងជាច្រើន ហើយទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែកជាមួយបទចម្រៀងថ្មីមួយនេះ មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាការបញ្ចេញនូវអារម្មណ៍របស់ខ្លួន ពេលបានស្តាប់បទចម្រៀងមួយនេះ។ អ្វីដែលធ្វើឲ្យមហាជន បានស្តាប់បទមួយនេះហើយ អត់ទ្រាំ មិនខមិន មិនបាននោះ គឺលោក ថេណា បានបង្ហោះ Caption មួយឃ្លា ហាក់ចង់បញ្ជាក់ថា លាពីប្រិយមិត្ត បងប្អូនហើយ។

នៅក្នុង Caption របស់លោកបានសរសេរថា "ខ្ញុំចាប់ផ្ដើមវិថីសិល្បៈយូរហើយ ក្ដីបំណងដំបូងគឺចង់លើកស្ទួយសិល្បៈចម្រៀងសម័យអោយមានលក្ខណជារបស់ខ្លួន និងដើម្បីរស់ផងដែរ។ ខ្ញុំគិតថាខ្ញុំឆ្លងកាត់រឿងច្រើនណាស់ ជោគជ័យក៏បានច្រើនដែរ ហត់នឿយក៏ច្រើនដែរ។ គ្មានការចាប់ផ្ដើមណាដែលគ្មានទីបញ្ចប់នោះទេ។ ពេលខ្លះភាពស្ងប់ស្ងាត់ ប្រហែលជាល្អសម្រាប់ខ្ញុំ។ សូមអរគុណ"។

ភ្ជាប់ជាមួយ Caption ខាងលើនេះ លោកក៏បាននិយាយក្នុងវិដេអូយ៉ាងខ្លីរបស់លោកថា "សួស្តីអ្នកទាំងអស់គ្នា ចូលចិត្តបទខ្យល់ត្រជាក់នេះ ឬ អត់ សង្ឃឹមថា បងប្អូនទាំងអស់គ្នាហ្នឹងចូលចិត្តបទហ្នឹង ហើយបទហ្នឹងប្រហែលជាបទចុងក្រោយរបស់ខ្ញុំដែរ បន្ទាប់ពីចេញបទហ្នឹងហើយខ្ញុំ ប្រហែលជាផ្អាកទៅលើចម្រៀងសិន អត់ដឹងថាពេលណាត្រឡប់មកវិញទេ ជាចុងក្រោយមានតែពាក្យអរគុណ ដល់បងប្អូនដែលតែងតែគាំទ្រលើខ្ញុំ បើសិនជាមានឱកាសយើងនឹងជួបគ្នាម្តងទៀត"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "បើដឹងថានិងជាបទចុងក្រោយរបស់បងខ្ញុំសុំកុំអោយបងចេញបទនិងល្អជាង វាពិតជារឿងសោកស្តាយមួយសម្រាប់អ្នកគាំទ្របង។ អ្នកណាក៏មានរឿងសប្បាយ ទុក្ខត្រូវដោះស្រាយរៀងៗខ្លួនដែរ សង្ឃឹមថាសម្រាកមួយរយៈអ្វីៗនឹងត្រលប់មកធូរស្រាលវិញ យេីងនឹងនៅទីនេះ ស្ដាប់បទចាស់ៗរង់ចាំបទថ្មីជានិច្ច។ខ្យល់ត្រជាក់ ធ្វើអោយញ៉ុមឯកា មានអារម្មណ៍ថានឹក អាយដល ថេណា ស្របពេល ចេញបទ ខ្យល់ត្រជាក់ ជាភ្លេងលេងចុងក្រោយ។

មានវិដេអូ៖