ម៉ាឡេស៊ី៖ បុរសដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារ ភេសជ្ជះ របស់សេវាកម្ម Grapមា្នក់ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីគាត់បានចោទប្រកាន់ពីការលួ.ចផឹកភេសជ្ជៈរបស់អ្នកកុម្ម៉ង់ម្នាក់ អំឡុងពេលដែលគាត់កំពុងដឹកជញ្ជូននូវភេសជ្ជះទាំងនោះ។
នៅថ្ងៃទី១៦ កុម្ភះ អ្នកកុម្ម៉ង់ភេសជ្ជះមា្នក់បានបង្ហោះនៅលើធ្វីតធើថា “ សួស្តី @GrabMY ហេតុអ្វីបានជាអ្នកដឹកជញ្ជូនអាហារលួចផឹកកាហ្វេ Starbucks របស់ខ្ញុំ? ខ្ញុំបានបញ្ជាទិញវាចំនួនបីកែវ ប៉ុន្តែខ្ញុំទទួលបានតែពីរកែវប៉ុណ្ណោះ។ ប្រសិនជាមិនចង់ឱ្យខ្ញុំរករឿងអ្នក សូមកុំមេត្ដាលួ.ចរបស់ខ្ញុំ “ ។ “ ខ្ញុំបានរាយការណ៍អំពីករណីនេះរួចហើយប៉ុន្តែខាង Grab នៅតែ
ស្ងាត់ស្ងៀម "។
អ្នកលេងអ៊ីនធឺណេតបានរិះគន់បុរសនោះដោយនិយាយថាវាមិនមែនជាកំហុសរបស់អ្នកដឹកជញ្ជូនរបស់ Grabម្នាក់នោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរបស់ហាងដើម្បីពិនិត្យមើលថាការបញ្ជាទិញដែលត្រូវបានផ្ញើចេញគឺត្រឹមត្រូវហើយឬនៅ។
ក្រុមហ៊ុន Grab Malaysia ក៏បានឆ្លើយតបនឹងធ្វីតរបស់គាត់ថា៖ ខាងយើងខ្ញុំសូមអភ័យទោសចំពោះកំហុសឆ្គងដែលបានកើតឡើង ចំពោះការដឹកជញ្ជូន អ្នកដឹកគាត់បានដឹកភេសជ្ជះតែពីរកែវប៉ុណ្ណោះ។ លើសពីនេះទៀតសម្រាប់រាល់ការបញ្ជាទិញការវេចខ្ចប់អាចនឹងមានការភាន់ច្រលំ ចំពោះករណីនៅក្នុងការរាយការណ៍តាមរយៈមជ្ឈមណ្ឌលជំនួយ យើងបានទទួលវាហើយអំពីបញ្ហាដែលបានកើតឡើងនេះ សូមអ្នកកុំមានការបារម្ភអីណា ខាងយើងខ្ញុំនិងទូទាត់សំណងនៃការខូចខាតចំពោះអ្នក សូមអរគុណ” ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB