រលំបាក់ដំបូលក្លឹបរាត្រីដូមីនិចកេន ចំនួនអ្នកស្លា.ប់កើនឡើង ១៨៤នាក់ហើយ ស្លា.ប់ច្រើនជាងរលំអាគា៣០ជាន់ ដោយរញ្ជួយដីនៅថៃទៀត
រលំបាក់ដំបូលក្លឹបរាត្រីដូមីនិចកេន ចំនួនអ្នកស្លា.ប់កើនឡើង ១៨៤នាក់ហើយ ស្លាប់ច្រើនជាងរលំអាគា៣០ជាន់ ដោយរញ្ជួយដីនៅថៃទៀត


យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា បានឲ្យដឹងថា ដំបូលក្លឹបរាត្រី Jet Set បានបាក់រលំនៅ Santo Domingo សាធារណរដ្ឋដូមីនីកែន យ៉ាងហោចណាស់មនុស្ស ១៨៤ នាក់បានស្លា.ប់ រួមទាំងអតីតកីឡាករ Baseball នៃ Major League ពីរនាក់ផងដែរ សាកសពជាច្រើនដែលកកាយចេញពីគំនរអាគាក្លឹបមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។



គេបានរាយការណ៍ថាអ្នកនៅរស់ចំនួន១៤៥នាក់ត្រូវបានគេជួយសង្គ្រោះ ហើយគេនៅមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់បាត់ខ្លួន។ ខណៈដែលមន្ត្រីជំនាញបន្តតាមរកអ្នកបាត់ខ្លួនចំពេលក្រុមគ្រួសារបានប្រមូលផ្តុំគ្នានៅជិតកន្លែងកើតហេតុដើម្បីរង់ចាំដំណឹងពីមនុស្សជាទីស្រលាញ់។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។