កាលពីថ្ងៃអង្គារ (ទី ១៦) គឺជាថ្ងៃកំណើតរបស់មេដឹកនាំគីមជុងអ៊ីល លោកគីមជុងអ៊ុនមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងក្នុងការមើលការសម្ដែងរឿងមួយ ក្នុងសម័យហានសៀន ជាមួយភរិយាដែលកម្រនឹងបង្ហាញមុខជាសាធារណៈរបស់លោក គឺអ្នកស្រី លីស៊ឺជូ។
នេះគឺជាការបង្ហាញខ្លួនជាសាធារណៈរបស់លោកស្រី លីស៊ឺជូ ម្តងទៀតបន្ទាប់ពីការមិនបានបង្ហាញខ្លួនជាសាធារណៈក្នុងរយះពេលមួយឆ្នាំនិងមួយខែ។ ពិភពលោកខាងក្រៅជឿជាក់ថាការបង្ហាញខ្លួនរបស់ស្រីម្តងទៀតនេះ អាចសរបញ្ជាក់បង្ហាញថាអាជ្ញាធរកូរ៉េមានទំនុកចិត្តលើការងារបង្ការនៃការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ។
យោងតាមរបាយការណ៍បានអោយដឹងថាលោកគីមជុងអ៊ុននិងអ្នកស្រីលីស៊ឺជូ បានទៅមហោស្រពសិល្បៈ ម៉ាន់ស៊ូឌែ ក្នុងទីក្រុងព្យុងយ៉ាងដើម្បីទស្សនាការសម្តែងជាមួយគ្នា និងបានផ្សព្វផ្សាយរូបថតមួយចំនួនដែលបង្ហាញពីស្នាមញញឹមរបស់អ្នកទាំងពីរពេលកំពុងមើលការសម្តែង។
ជាពិសេសជាងនេះ នៅក្នុងរោងមហោស្រពនេះ ត្រូវបានគេសង្កេតមើលនៅក្នុងរូបថតនេះឃើញថាទស្សនិកជននៅកន្លែងទស្សនាមួយនេះ មិនបានពាក់របាំងមុខការពារ និងគម្លាតឆ្ងាយនៃកៅអីអង្គុយនោះទេ។
ចាប់តាំងពីអ្នកស្រី លីស៊ឺជូ បានទៅសាលមហោស្រព សាន់ជីយ៉ុង ក្នុងទីក្រុងព្យុងយ៉ាងដើម្បីមើលការសម្តែងអបអរសាទរនៃបុណ្យនិទាឃរដូវនៅថ្ងៃទី ២៥ ខែមករាឆ្នាំមុនគាត់មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ហើយនៅថ្ងៃទី ១០ ខែតុលាឆ្នាំមុនក៏គាត់មិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាបុណ្យគម្រប់ខួបលើកទី ៧៥ នៃ ការបង្កើតគណបក្សការងារពលករកូរ៉េដូចគ្នា។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ ORD