នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានដណ្តើមបានតំណែងជាអ្នកមានបំផុតនៅលើពិភពលោកដោយបានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងលោក Elon Musk ស្ថាបនិក SpaceX ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ២ ភាគរយកាលពីថ្ងៃអង្គារដោយសារតែក្រុមហ៊ុនរបស់លោក Bezos បានកើនលើសទ្រព្យសម្បត្តិរបស់ Musk ចំនួន ៤ ពាន់លានដុល្លារ។
ទោះយ៉ាងណាបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថាលោកElon Musk នៅតែតាមពីក្រោយក្រុមហ៊ុន Amazon របស់លោក Bezos ចំនួន ៧,៨ ពាន់លានដុល្លារ។ លោកElon Musk បានវ៉ាដាច់ លោក Bezos ក្លាយជាបុរសមានជាងគេបំផុតនៅលើពិភពលោកកាលពី ៦ សប្តាហ៍មុន។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់បានកើនឡើងចំនួន ៨ ដងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជាបុរសមានជាងគេបំផុតនៅលើពិភពលោកគ្រោងសាងសង់រ៉ុក្កែតនិងការជួយសង្គ្រោះផែនដី។ លោក Jeff Bezos អាយុ ៥៧ ឆ្នាំគឺជាមនុស្សចុងក្រោយបំផុតដែលបានលាឈប់ពីការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន Amazon ដើម្បីចូលរួមចំណែកធ្វើសកម្មភាពផ្សេងទៀតសម្រាប់មនុស្សជាតិ។
យោងទៅតាមទស្សនាវដ្តី Forbes បានប្រកាសកាលពីថ្ងៃអង្គារថា លោក Bezos ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩៧ ពាន់លានដុល្លារ នឹងលាលែងពីតំណែងជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេតដែលលោកបានបើកដំណើរការកាលពី ២៧ ឆ្នាំមុន នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ ហើយនាយកប្រតិបត្ដិថ្មីដែលជំនួសលោកBezos នោះគឺលោក Andy Jassy ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Amazon Web Services។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ wionews