សណ្ឋារគារកាស៊ីណូ ត្រាំផ្លាហ្សា ដ៏ល្បីល្បាញកន្លែងនៅក្នុងទីក្រុងអាត្លង់តាដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយអតីតប្រធានាធិបតីដូណាល់ត្រាំត្រូវបានកម្ទេចចោលកាលពីថ្ងៃពុធម្សិលមិញនេះ។
ការរុះរើកាស៊ីណូនេះត្រូវបានគេបំផ្ទុះដោយដាក់បន្ទះដែកឌីណាមិកចំនួន ៣,០០០គ្រាប់ ក្នុងរយៈពេលពីរបីវិនាទីសណ្ឋាគារនិងកាស៊ីណូ Trump ផ្លាហ្សាត្រូវបានបំផ្លាញទាំងស្រុង បន្ទាប់ពីការចុចបំផ្ទុះ។
អគារនេះត្រូវបានបើកដំណើរការនៅឆ្នាំ ១៩៨៤ និងជាផ្នែកមួយនៃទ្រព្យសម្បត្តិដំបូងដែលជាកម្មសិទ្ធិរបស់លោក Trump នៅក្នុងទីក្រុងល្បែង នៅតាមឆ្នេរសមុទ្ររបស់ប្រទេសអាមេរិកមួយនេះ។ វាគឺជាទ្រព្យសម្បត្តិដំបូងបំផុតរបស់លោក Trump នៅក្នុងទីក្រុងអាត្លង់តា ហើយត្រូវបានបិទចាប់តាំងពីការប្រកាសឆ្នាំ ២០១៤។
ចាប់តាំងពីឆ្នាំ ២០១៦ អគារនេះជាកម្មសិទ្ធិរបស់វិនិយោគិនមហាសេដ្ឋី Carl Icahn ។
តាមរយះផ្នែកខាងក្រៅនៃអគារនេះមានសភាពទ្រុឌទ្រោម ដោយសារអាកាសធាតុ ក្នុងការបំផ្លាញដោយសារព្យុះជាច្រើនដងហើយនៅពាក់កណ្តាលខែមិថុនាអភិបាលក្រុងម៉ាតតូច បានបញ្ជាឱ្យរុះរើរចនាសម្ព័ន្ធនេះចោល ដោយពិចារណាឃើញថាវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាជននៅតំបន់នោះ។
កាលពីឆ្នាំ ២០១៤ លោក Trump បានដាក់ពាក្យបណ្តឹងទាមទារឱ្យលុបឈ្មោះរបស់លោកចេញពីអគារនោះ ដោយបានលើកឡើងថា វាអាចមានផលប៉ះពាល់ បង្ករភាពមិនល្អទៅដល់យីហោរបស់លោកដ៏ទៃទៀត ដែលលោកលែងពាក់ព័ន្ធជាមួយនឹងអាគារមួយនេះហើយ។
លោកត្រាំធ្លាប់ជាម្ចាស់កាស៊ីណូរហូតដល់ទៅ ៤ កន្លែងនៅក្នុងទីក្រុងលេងល្បែង ដោយអាគារពិព័រណ៍ Trump World និង Trump Taj Mahal បានបិទនៅឆ្នាំ ១៩៩៩ និង ២០១៦ រីឯ Trump Marina ត្រូវបានលក់ដោយម្ចាស់បំណុលកាលពីឆ្នាំ ២០១១ ។
សូមទស្សនាវីដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Global news