នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីទីតាំង ទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានបិទ្ធជាបណ្តោះអាសន្ន ។ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ អ្នករត់ឡាន Taxi និង អ្នករត់កង់បី Pass App ម៉ូតូឌុប ទាំងអស់ ដែលបានដឹកភ្ញៀវទៅកាន់ ទីតាំងទាំង២៣ នេះ សូមប្រញាប់ទៅធ្វើតេស្តកូវីដ ១៩ នៅស្តាតអូឡាំពិក វេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
![](/wp-content/uploads/2021/2/22/media/large/132666/KN_01_11_2020__22220785493880.jpg?1613977172)
ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់ អ្នកដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥ នាក់ ក្នុងនោះមាន៣១នាក់ ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ " និង៤នាក់ទៀត អ្នកដំណើរមកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក៏មានករណីជាសះស្បើយចំនួន២នាក់ផងដែរ៕
![](/wp-content/uploads/2021/2/22/media/large/132667/KN_01_11_2020__22220785493877.jpg?1613977179)
![](/wp-content/uploads/2021/2/22/media/large/132668/KN_01_11_2020__22220785493878.jpg?1613977179)