ប្រសិនបើអ្នកចូលចិត្ដមើលនូវខ្សែភាពយន្ត Disney, នៅក្នុងរឿង Pixar ឬ Dreamworks អ្នកប្រហែលជាស្គាល់ស្ទាយ៍រូបភាពបែបជីវចលរបស់តួអង្គទាំងនោះប្រាកដជាក់ជាមិនខាន នោះអ្នកឆ្ងល់ថាតើមុខមាត់តួអង្គតុក្កតាទាំងនោះ យកតាមលំនាំនៃមុខមាត់របស់មនុស្សយើងពិតឬក៏យ៉ាងណា?

ជាការពិតណាស់លោកអ្នកនឹងបានស្វែងយល់អំពីមុខមាត់តួអង្គទាំងនោះ ហើយលោកអ្នកដែលស្រលាញ់រូបភាពបែបតុក្កតាក៏អាចផ្លាស់ប្ដូរនូវរូបភាពពីមនុស្សធម្មតា ទៅជារូបភាពតុក្កតាបែប Disney ដោយងាយស្រួល ដោយគ្រាន់តែប្រើប្រាស់នូវកម្មវិធី App toonme ។

Toonme គឺជាគេហទំព័រដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូររូបថតរបស់នរណាម្នាក់ទៅជាគំនូរជីវចល! អ្វីដែលអ្នកត្រូវធ្វើគឺការអាប់ឡូតឡើងនូវរូបថតរបស់មនុស្សហើយរង់ចាំពីរបីវិនាទីដើម្បីឱ្យមានការផ្លាស់ប្ដូរទៅជារូបតុក្កតា។
ខាងក្រោមនេះគឺជារូបរបស់ឥស្សរជនលេចធ្លោមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បើនិយាយពីលទ្ធផលសំរាប់អ្នកខ្លះគឺគួរអោយស្រលាញ់ណាស់! តោះតាមដានទាំងអស់គ្នា៖
អត្ថបទដោយ៖ SP KhmerNews