សោកស្តាយផង ! មនុស្ស ស្រីដែលមហាជន សរសើរថាស្អាតមិនដាច់ពីមាត់នោះ គាត់ទើបតែទទួលមរណភាពថ្មីៗនេះទេ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ថ្មីៗនេះលើហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតនារីម្នាក់ដែលបានបង្ហាញពីភាពស្រស់សោភា នៅកាលពីសម័យសង្គមរាស្រ្តនិយម នារីម្នាក់នេះពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ គយគន់កាន់តែយូគឺកាន់តែស្អាត គ្មានកន្លែងណាដែលធ្វើឲ្យទាស់ភ្នែកទេ ។ 

យ៉ាងណាមិញគណនីហ្វេកប៊ុកផេកមួយបានទម្លាយថា នារីដែលមានរូបសម្រស់ស្រស់គ្មានទាស់នេះមានឈ្មោះថា ដួង រដ្ឋា គឺជាកូនស្រីរបស់អគ្គនាយក ធនាគារជាតិ ដែលកាលនោះនៅក្នុងសម័យសង្គមរាស្ត្រនិយម ។

 

ក្រោយពីមានការចាប់អារម្មណ៍ទៅលើនារីម្នាក់នេះរួចហើយ ដំណឹងដ៏គួរឲ្យសោកស្តាយមួយក៏បានលេចឡើងដោយប្រភពដដែលបានបញ្ជាក់ថា នារីដែលស្រស់សោភានេះ គាត់បានទទួលមរណភាពនៅកាលពីកំឡុងខែតុលា​ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះបាត់ហើយ ប៉ុន្តែមិនបានបញ្ជាក់ទេថានារីម្នាក់នេះគាត់បានទទួលមរណភាពដោយសារអ្វីនោះទេ ៕ 

ប្រភពរូបភាព៖ ក្រុមព្រះសុរិយា

ប្រភព៖ ខ្ញុំសឡាញ់បទចម្រៀងមរតកដើម