អាណិតខ្លោចចិត្តណាស់ ពេលបានស្តាប់ការរៀបរាប់របស់ តារាកំប្លែងដ៏ល្បីឈ្មោះ លោកពូឆើត ហើយអាណិតគាត់ណាស់ អង្គុយលាងចានបណ្តើរ ប្រាប់បណ្តើរបែបនេះថា...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដែលមានឈ្មោះល្បីល្បាញដែលគ្រប់គ្នាបានស្គាល់គាត់ ហៅថា​ លោកពូឆើតៗ ឈ្មោះពិតរបស់គាត់ គឺ ពៅ គីមសាន់ ។ គាត់គឺជាតារាកំប្លែងម្នាក់ ដ៏មានឈ្មោះល្បី និងបានសម្តែងរឿងជាច្រើននាពេលកន្លងមក ស្រាប់តែពេលនេះ ត្រូវបានគណនីហ្វេសប៊ុកមួយបានបង្ហោះជីវិតរបស់គាត់ នាពេលបច្ចុប្បន្ន គឺគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកជាខ្លាំង។

នៅក្នុងវិដេអូឃ្លីបប្រមាណ៣៨វិនាទី បានបង្ហាញពីសកម្មភាពរបស់លោកពូ ឆើត កំពុងតែអង្គុយលាងចានឲ្យគេ នៅក្នុងហាងមួយកន្លែង ដើម្បីប្តូរយកប្រាក់បន្តិចបន្តួច ទៅផ្គត់ផ្គង់គ្រួសារ និងទុកមើលជំងឹ ។ នៅក្នុងវិដេអូឃ្លីបនោះ ពិតជាបានបង្ហាញពីអារម្មណ៍ពិតមួយរបស់គាត់​"លោកពូបាននិយាយថា រាល់ថ្ងៃនេះការងារអ្វីក៏គាត់គ្មានធ្វើដែរ លាងចាន រត់តុ ខណៈអ្នកសិល្បៈចាស់ៗឥឡូវ គេលែងហៅអស់ហើយ មានតែក្មេងៗទេ ចាស់ៗដូចគាត់ចាស់អស់ហើយ គាត់ឈឺ...។

ជាមួយគ្នានោះផងដែរម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះវីដេអូរបស់គាត់មានឈ្មោះថា មនុស្ស កំសត់ បានសរសេររៀបរាប់យ៉ាងខ្លីថា "នាយឆើតតារាកំប្លែងជើងចាស់ធ្លាក់ខ្លួនដើរលាងចានតាមហ៊ាងគួរអោយអាណិតណាស់"។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន​បានសម្តែងការអាណិតដល់លោកពូជាខ្លាំង មិនគួរណាគាត់ធ្លាក់ខ្លួនបែរនេះសោះ៕

មានវិដេអូ៖