ម្តាយធម៌ស្រីអូនសម្រស់ធម្មជាតិស្រក់ទឹកភ្នែក បកស្រាយថា តាំងពីក្លាយជាម្តាយធម៌មកគាត់ដាច់បាយ ហើយគេលែងហៅទៅថត…(មានវីដេអូ)
សីហា
-

ជីវិតរបស់តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ពិតជាមានការលំបាកណាស់ ហើយពេលនេះ តារាសម្តែងជើងចាស់រូបនេះ គមានប្រាក់ដើម្បីព្យាបាលជំងឺ ទើបសុខចិត្ត ដើរលាងចានតាមផ្ទះ ឲ្យគេ គ្រាន់បានថវិការខ្លះមកជីវិត។ តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការស្ងប់ស្ងែងជាខ្លាំង ព្រោះថាទេពកោសល្យនៃការសម្តែងរបស់គាត់ ពិតជាល្អខ្លាំងណាស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះទាំងក្តីអាណិតថា “តើពិតទេ ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ..! ហើយគ្មានលុយឡើយ.. ! ការបកស្រាយបែបនេះបន្ទាប់ពីតារាជើងចាស់រូបនេះបានធ្វើដំណើមកជួបខ្ញុំបាទអុឹមជីវ៉ា និងសូមសំណូមពអោយខ្ញុំបាទជួយផ្សាយអោយ ដើម្បីកុំអោយមហាជនមួយចំនួន និងអ្នកសិល្បៈខ្លះថា តារាជើងចាស់រូបនេះតាំងពីបានកូនធម៌ជាសេដ្ឋីមក មានលុយច្រើន មានផ្ទះ នៅ មានប្រាក់ខែរាប់ពាន់ដុល្លារ តែធាតុ ពិត គឺមិនដូចពាក្យនិយាយឡើយ ។


សូមស្តាប់ការបកស្រាយរបស់តារសម្តែងជើងចាស់ អ្នកមីង ញឹម សុខា នៅក្នុងនាទី ជីវិតសិល្បករកម្ពុជា នៅលើផេកសិល្បករកម្ពុជា នៅវេលារម៉ោង៦ល្ងាចនេះ”៕

សូមទស្សនាវីដេអូខាងក្រោម៖