ថម មី សុខចិត្តធ្វើរឿងមួយនេះ ដើម្បីឲ្យប្រពន្ធបានសើចសប្បាយ ក្រោយពេលលក់អីវ៉ាន់តាមអនឡាញ ហត់នឿយ អស់កំលាំង ស្រាប់តែវីហ្សា និយាយបែបនេះថា...
ស៊ីហៀង
-

ភ្នំពេញ៖ ចាប់តាំងពីតារាចម្រៀង អ្នកនាង សួស វីហ្សា ចាប់ដៃសាងគ្រួសារ ជាមួយតារាសម្តែងលោក ថម មី មក ហើយក៏បង្កើតបានកូនស្រី ដ៏គួរឲ្យក្នាញ់ម្នាក់មក បានធ្វើឲ្យជីវិតរបស់ពួកគាត់ទាំងពីរនាក់ កាន់តែ​មានក្តីសុខ សុភមង្គល មានតែមស្នាមញញឹម គ្រប់ៗគ្នា ជាហេតុធ្វើឲ្យហ្វេនរបស់ពួកគាត់ ឃើញហើយសប្បាយរីករាយជំនួស ពេលបានឃើញ Idol រស់នៅមានក្តីសុខបែបនេះ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ នេះ លោកថម​ មី ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពនោះ បានតុបតែងខ្លួនជាមនុស្សី ខណៈពេលឃើញភរិយាសំណព្វ ហត់នឿយ ជាមួយការលក់អនឡាញ។ លោកថមមី បានបង្ហោះសារថា "ប្តីមកពីមើលកូននិងបង្ហើយការងារវិញ ស្រាប់តែមកឃើញប្រពន្ធទើបចប់ការឡាយលក់អីវ៉ាន់អនឡាញជាមួយក្រុមការងារ មានភាពនឿយហត់អស់កំលាំងព្រោះគាត់លក់ដាច់ណាស់ថ្ងៃនេះ អញ្ចឹងក៍បង្ខំចិត្តហ៊ានលួចសក់និងអាវប្រពន្ធមកពាក់ដើម្បីធ្វើជាតួរកំប្លែង អោយពួកគាត់បានសើច ធូស្បើយការងារយប់នេះ សង្ស័យម៉ោង ២ភ្លឺទៀតហើយ។

អាណិតណាស់ការរកស៉ីគឺចឹងហើយគ្មានការងារណាដែលបានប្រាក់មកស្រួលៗទេ គឺតែងតែមានភាពលំបាកខ្លះ សំខាន់ប្រពន្ធខ្ញ៉ំសើចដល់ថ្នាក់យំតែម្តង ស្មានតែយំអាណិតស្រលាញ់ប្តីដែលលះបង់ខំធ្វើជាធ្វើឆ្គួ  តអោយបានសើច គាត់ថាសក់នឹងគាត់ស្រលាញ់ណាស់ បងយកពាក់ខូចអស់ហើយ  តែក៍គាត់រំភើបដល់ថ្នាក់យំដែរ "។

តស៊ូដើម្បីក្រពះ គឺបែបនឹងហើយខំបន្តទៀតយើង សូមជូនពរអោយប្រទេសកម្ពុជាគេចផុតពីគ្រោះកូវីដ១៩នេះ ៕