ចត់បាយបាត់! តាន់ គឹមសួរ ដាក់មួយអស់ដៃ ពេលលឺផ្ទាល់ត្រចៀក ក្រោយម្តាយធម៌ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ
ស៊ីហៀង
-

ភ្នំពេញ៖​ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីយប់មិញនេះ តារាសម្តែងជើងចាស់ ញឹម សុខា ដែលគ្រប់គ្នាបានស្គាល់ជាតារាសម្តែងជើងចាស់មួយរូប ដ៏ល្បីឈ្មោះ លេងតួម្តាយ និងបានក្លាយទៅជាម្តាយធម៌របស់បងស្រី អូន ស្រាប់តែរៀបរាប់បង្ហូរទឹកភ្នែក ខណៈពេលនេះ កំពុងតែងដាច់បាយ។

តារាសម្តែងជើងចាស់រូបនេះ បានទៅជួបលោក អ៉ឹម ជីវ៉ា ដើម្បីប្រាប់ពីដំណើរដើមទង ពីស្ថានភាពនាពេលបច្ចុប្បន្ន ថាអ្នកគ្រូពេលនេះ គាត់កំពុងតែដាច់បាយ ហើយ ព្រោះតែមិនបានសម្តែង ពឹងលើការលក់ដូរបន្តិចបន្តួច មិនអាចជួយឲ្យជីវភាពរបស់អ្នកគ្រូ មានភាពប្រសើរឡើយ។

នៅលើគណនីហ្វេសប៊ុករបស់លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា "តើពិតទេ ម្តាយធម៌ ស្រីអូនសម្រស់ធម្មជាតិ យំចេញមុខបកស្រាយថា តាំងពីក្លាយជាម្តាយធម៌មក គាត់ដាច់បាយ..! ហើយគ្មានលុយឡើយ.. ! ការបកស្រាយបែបនេះបន្ទាប់ពីតារាជើងចាស់រូបនេះបានធ្វើដំណើមកជួបខ្ញុំបាទអុឹមជីវ៉ា និងសូមសំណូមពអោយខ្ញុំបាទជួយផ្សាយអោយ ដើម្បីកុំអោយមហាជនមួយចំនួន និងអ្នកសិល្បៈខ្លះថា តារាជើងចាស់រូបនេះតាំងពីបានកូនធម៌ជាសេដ្ឋីមក មានលុយច្រើន មានផ្ទះ នៅ មានប្រាក់ខែរាប់ពាន់ដុល្លារ តែធាតុ ពិត គឺមិនដូចពាក្យនិយាយឡើយ ។

សូមស្តាប់ការបកស្រាយរបស់តារសម្តែងជើងចាស់ អ្នកមីង ញឹម សុខា នៅក្នុងនាទី ជីវិតសិល្បករកម្ពុជា នៅលើផេកសិល្បករកម្ពុជា នៅវេលារម៉ោង៦ល្ងាចនេះ ។ 

ក្រោយពីបានឃើញការសំភាសន៍របស់អ្នកគ្រូហើយនោះ ស្រាប់តែលោកតាន់ គឹមសួរ ដែលជាបុគ្គលដ៏ល្បីឈ្មោះម្នាក់ បានបង្ហោះសារថា "ស៊ុន្ទរី នួន ម៉េចបានជាធ្វើបែបនេះដាក់អ្នកម្តាយធម៌អ៉ីចឹង? ហ៊ានចំណាយលុយរាប់សិបម៉ឺនដុល្លារជួយដល់សង្គម ហេតុអ្វីទុកឲ្យម្តាយខ្លួនឯងអត់បាយដល់ថ្នាក់នេះ? សែនហួសចិត្ត ហួសចិត្តដែលប្អូនជួយប៉ះចំក្រ   ពើ ឲ្យរាង ថ្ងៃក្រោយមុនជួយមនុស្ស ត្រូវចេះមើលមុខ មើលក្រោយផង បិ ស ា     ច ចេញ ក ន្ទុ    យបណ្តើរៗហើយ។

លោកបានបន្ថែមទៀតថា មានអ្នកឆ្ងល់ដូចខ្ញុំទេ? ហេតុអ្វីមួយរយៈនេះ នារីម្នាក់នេះមានរឿងមិនចេះចប់មិនចេះហើយបែបនេះ? អស់ពីរឿងមួយចូលរឿងមួយ។ តើមានដឹងទេថាអ្នកណាគឺជាអ្នកនៅពីក្រោយរឿងទាំងអស់នេះ? បើដឹង ជួយខំមិនប្រាប់ផង"។​ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនមហាជនជាច្រើន បានសម្តែងការ "សម្រាប់​ខ្ញុំ​គឺ​គោរពស្រលាញ់ទឹកចិត្តបងស្រីអូនខ្លាំងណាស់ ការជួយរបស់គាត់មិនយកមុខជួយតែបុគ្គលដែលល្បីនោះទេ ការជួយរបស់គាត់គឺចំគោលដៅនៃអ្នកត្រូវការជំនួយពិត ដូចជាជនពិការ កុមារកំព្រារ កុមាររង់គ្រោះដោយសារការរំលោភ ចាស់ជារា-ល- ហើយលើសពីនេះអ្នកទីទាល់លំបាកច្រើនទៀត និង​ ជួយក្នុងសង្គមក៏ច្រើនដែររាប់មិនអស់ ប៉ុន្ដែមនុស្សភាគច្រើនលង់និងការសម្ដែងច្រើនជាងឃើញធាតុពិតអោយតែចេញរឿងល្បីហើយឃើញមុខអ្នកជួយគឺល្អហើយទោះខុសគោលដៅក្ដី។  តាមស្តាប់គាត់និយាយ គឺគាត់ចង់ចេញមុខបកស្រាយរឿងគាត់ក្រោយបានក្លាយជាម្តាយធម៍ស្រីអូនផលិតកម្មផ្សេងៗលែងហៅគាត់ថតរឿងទៀតដោយគេយល់ច្រលំថាគាត់មានអ្នកចិញ្ចឹមមានលុយចាយគ្រប់គ្រាន់ហើយ តែធាតុពិតគាត់ត្រូវការចំណូលបន្ថែមទៀតលើរបបដែលស្រីអូនផ្តល់អោយ ហើយគាត់ក៍បានបញ្ជាក់ដែរថាគាត់ដឹងគុណស្រីអូនណាស់។ចំណែកអ្នកសារពត៍មានសរសេរចំណងជើងទាក់ទាញពេកដូចធ្វើបាបមនុស្សគ្មានកំហុសអញ្ចឹង។