នៅចាំគាត់បានទេ! អតីតតារាសម្តែង ស្រស់សង្ហារ លោកពេជ្រ ភារុណ idol ក្នុងដួងចិត្តបងប្អូន នៅតែស្រស់សង្ហារ និងមានមន្តស្នេហ៍ ទោះបីវ័យរាងជ្រេបន្តិចក្តី
ស៊ីហៀង
-

ភ្នំពេញៈ បុរសសង្ហានិងជាតួសម្តែងដ៏ឆ្នើមម្នាក់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ពេជ្រ ភារុណ ដែលគឺជាតួសម្តែងម្នាក់ មានទាំងទេពកោសល្យខ្ពស់នៃការសម្តែង ហើយថែមទាំងមានរូបរាងសម្រស់ស្រស់សង្ហារទៀតផង។ អតីតតារាសម្តែងជើងចាស់ ជំនាន់៨០-៩០ រូបនេះ នៅតែឋិតនៅក្នុងចិត្តមហាជនគ្រប់គ្នា បើទោះបីជាពេលនេះ លោកបានឈប់ពីអាជីពមួយនេះក៏ពិតមែន។

ទោះបីឃ្លាតឆ្ងាយពីរង្វង់សិល្បៈ ពីកាមេរ៉ា អស់រយៈជាង២០ឆ្នាំ​ ក៏ពិតមែន តែលោក ពេជ្រ ភារុណ នៅតែជា Idol របស់មហាជនដែលគោរពស្រលាញ់ និងគាំទ្រលើរូបលោកកន្លងដដែល។ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះ កំពុងរស់នៅយ៉ាងមានក្តីសុខ នៅក្នុងមាតុភូមិ ជាមួយអាជីពជាអ្នកច្នៃម៉ូតសំលៀកបំពាក់ និងកាត់ខោអាវ នៅផ្សារចាស់​ ដែលជាគេហដ្ឋានរបស់លោកផ្ទាល់តែម្តង។

បើងាកមកមើលពីរូបសម្រស់របស់លោកនៅពេលនេះវិញ ក៏មិនអត់ណាស់ណាដែរ ថ្វីត្បិតអាយុជិត​ ៧០ឆ្នាំក៏ពិតមែន តែលោកនៅតែមានរូបរាងស្រស់សង្ហារ មិនចាញ់កំលោះៗប៉ុន្មាននោះទេ គឺមើលទៅលោក នៅតែមានឡូយឆាយ ពិសេសគឺការលេងស្ទាយសំលៀកបំពាក់របស់លោក មើលទៅក្មេងជាងវ័យគួរឲ្យសរសើរ។

គួរឲ្យដឹងផងដែរថា លោកពេជ្រ ភារុណ គឺជាអតីតស្វាមី តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បើទោះបីជាពេលនេះ អ្នកទាំងពីរ អស់និស្ស័យជាស្វាមីភរិយានិងគ្នាក៏ពិតមែន តែលោក និងអ្នកនាង​ អម្ពរ ទេវី នៅតែគោរពស្រលាញ់គ្នា ដូចជាបង ជាប្អូន និងមិត្តភក្តិ ដូចមុន។

ប្រភពរូប៖​ ផលិតកម្ម អង្គរវត្ត