កម្លាំងបាតុករមីយ៉ាន់ម៉ាពង្រីកខ្លួនកាន់តែច្រើន ក្រោយមនុស្ស១៨ត្រូវបានសម្ល ា ប់
-

(BBC)៖ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រៀមធ្វើបាតុកម្មបន្ថែមទៀតប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធាកាលនៅក្នុងសប្ដាហ៍ថ្ងៃចន្ទនេះ ដោយប្រឆាំងនឹងការបង្ក្រាបមួយថ្ងៃមុនដែលបានសម្ល ា ប់​ មនុស្សយ៉ាងតិច ១៨ នាក់នៅក្នុងអំពើហិង្សាបង្ហូរឈាម កាលពីថ្ងៃអាទិត្យដោយរបបយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភះ។

អំពើហឹង្សាបានផ្ទុះឡើងនៅតំបន់ផ្សេងៗនៃប្រទេសកាលពីថ្ងៃអាទិត្យ ដោយប៉ូលីសបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្នុងតំបន់ជាច្រើននៃទីក្រុងយ៉ាំងហ្គោនបន្ទាប់ពីមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងការព្រមានមិនបានសំរេច ក្នុងការរារាំងបញ្ឈប់ឱ្យក្រុមបាតុករដកថយ។

សាក្សីម្នាក់បានប្រាប់រ៉យទ័រថារថយន្ដប៉ូលិសនិងយោធាប្រហែល ១០ គ្រឿងត្រូវបានដាក់ពង្រាយកាលពីថ្ងៃច័ន្ទនៅឯផ្លូវប្រសព្វមួយនៅទីក្រុងយ៉ាំងហ្គោនជាកន្លែងដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខមួយថ្ងៃ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសចំពោះការបង្ក្រាបដោយអំពើហឹង្សានេះថាគឺជាការបង្រ្កាបដ៏គួរឱ្យស្អប់ខ្ពើម និងមានភាពឃោ ឃៅ បំផុត ដែលបង្កឡើងដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ 

រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោក Marc Garneau បានហៅការប្រើកម្លាំងយោធាក្នុងការប្រឆាំងនឹងប្រជាជនរបស់ខ្លួន មានភាពគួរឱ្យរន្ធត់ និងមិនអាចទទួលយកបាននូវអំពើ ហិ ង​ ្សា ដ៏ព្រៃ ផ្សៃ នេះបានឡើយ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចនិងបានឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលដែលបានជាប់ឆ្នោតលោកស្រីស៊ូជី និងមេដឹកនាំគណបក្សជាច្រើនរបស់លោកស្រីកាលពីថ្ងៃទី ១ ខែកុម្ភៈដោយចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកាដែលគណបក្សរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។ 

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថាវាច្បាស់ណាស់ថាការវាយលុករបស់របបយោធានឹងនៅតែបន្តដូច្នេះសហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការឆ្លើយតបរបស់ខ្លួន។

លោកបានស្នើឱ្យមានការហាមឃាត់ការនាំចេញអាវុធពិភពលោកចំពោះប្រទេសដែលឧបត្ថម្ភចំពោះប្រទេសនេះ ការដាក់ទណ្ឌកម្មបន្ថែមទៀតពីប្រទេសជាច្រើន ទៅលើអ្នកដែលនៅពីក្រោយរដ្ឋប្រហារ ការដាក់ទណ្ឌកម្មលើអាជីវកម្ម យោធា និងពន្លឿនក្រុមប្រឹក្សាសន្តិអង្គការសហប្រជាជាតិធ្វើសេចក្ដីសម្រេចទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

ទស្សនាវីដេអូ៖ 


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ BBC