គូស្វាមីភរិយាដែលគ្មានផ្ទះសម្បែងបានបង្ហាញអ្នកថាប្រសិនបើស្នេហារបស់អ្នករឹងមាំអ្នកអាចរួចផុតពីការលំបាកណាមួយ។ នេះជារបៀបដែលពួកគេបានឈ្នះលើភាពគ្មានផ្ទះសម្បែងតាមរយៈសេចក្ដីស្រឡាញ់។
+គ្មានផ្ទះសម្បែងប៉ុន្ដែពោពេញដោយក្ដីស្រឡាញ់
គូស្វាមីភរិយាគ្មានផ្ទះសម្បែងមកពីប្រទេសហ្វីលីពីន -អ្នកស្រី រ៉ូលីណានហ្វឺរ អាយុ ៥០ ឆ្នាំនិងលោក រ៉ូមេលបាស្កា អាយុ ៥៥ ឆ្នាំបានបាត់បង់ផ្ទះសម្បែងអស់រយៈពេល ២៤ ឆ្នាំមកហើយប៉ុន្តែស្នេហារបស់ពួកគេបានផ្តល់កម្លាំងចិត្តដល់ពួកគេ។
+ជាប្រភេទគ្រួសារធំ
ប្តីប្រពន្ធនេះបានរស់នៅក្នុងខ្ទមតូចមួយនៅក្នុងដីទំនេរមួយដែលមានកូនចំនួន ៦ នាក់។
+ជាអ្នករើសថង់ប្លាស្ទិកចិញ្ចឹមជីវិត
ប្តីប្រពន្ធចំណាយពេលមួយថ្ងៃក្នុងការរកប្រាក់សម្រាប់នូវការចំណាយប្រចាំថ្ងៃរបស់ពួកគេនូវអាហារ ៣ ពេល ដោយទៅរើសថង់ប្លាស្ទិកចេញពីគំនរចាក់សម្រាប់យកទៅលក់ ដោយមិនមានភាពត្អូញត្អែរឡើយ។
+សុបិន្ដក្លាយជាការពិត
ទោះយ៉ាងណាគូស្នេហ៍មួយគូនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគូស្នេហ៍មួយគូរនេះ ក្នុងការរៀបចំពិធីមង្គលការមួយដើម្បីរំលឹកពីការចងចាំនូវអនុស្សាវរីយ៍ នៃក្ដីស្រលាញ់របស់ពួកគេទាំងពីរ ក្នុងអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំនិងជួយជ្រោមជ្រែងដោយជាងកាត់សក់ដ៏ល្បីគឺលោក រីឆាត ស្ត្រេន (Richard Strandz) ។
+ក្នុងឈុតសម្លៀកអាពាហ៍ពិពាហ៍ពណ៌ស
អ្នកស្រី រ៉ូលីណាបាននិយាយថា "ខ្ញុំធ្លាប់សុបិនចង់រៀបអាពាហ៍ពិពាហ៍ពណ៌សប៉ុន្តែនោះជាពេលដែលខ្ញុំនៅក្មេង។ វាបានចេញពីគំនិតរបស់ខ្ញុំតាំងពីយូរយារណាស់មកហើយ" ។ "យើងមិនដែលមានលុយគ្រប់គ្រាន់ទេសម្រាប់ការរៀបចំពិធីនេះមកពីមុននោះទេហើយអ្វីដែលយើងផ្តោតសំខាន់គឺការទទួលបានអាហារគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ។ ឥឡូវនេះខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានកើតឡើង។ ខ្ញុំពិតជាអរគុណណាស់"។
សម្រួលអត្ថបទដោយ៖ SP
ប្រភព ៖ WOB