ភ្នំពេញ៖ ក្រោយបាត់មុខមួយរយៈធំ ពេលនេះ ប្អូនប្រុស ធឿន បុរី ដែលគ្រប់គ្នាបានស្គាល់ និងគាំទ្រ អស់ពីចិត្តនោះ បានចេញមកជាមួយបទចម្រៀងថ្មីមួយបទទៀតហើយ មានចំណងជើងថា "ចូលចិត្តរបស់ជប៉ុន" កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ហ្វេនៗ គ្រប់ស្រទាប់។
កាលពីព្រឹកមិញនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មីរបស់ ប្អូនប្រុស ធឿន បុរី ធ្វើឲ្យមហាជន ជាច្រើនបានចូលទស្សនា ហើយកោតសរសើរ idol តូច ដែល ពីទឹកដមសំលេងរបស់ប្អូនគ្រប់ៗគ្នា ។ បទចម្រៀងមួយបទនេះ ពិតជាពិរោះប្លែកអារម្មណ៍មែនទែនហើយ។
បទថ្មីរបស់idol តូច និពន្ធទំនុកច្រៀង៖យឹម តាស្រង់ និពន្ធ Melody: យឹម តាស្រង់ & ប្រុសម៉ៅ និពន្ធបទភ្លេង៖ ប្រុស ម៉ៅដឹកនាំសម្តែង៖ Jeudy ថតដោយ៖ សុខ ដាន់ រៀបចំការផលិត៖ រាជ ម៉ានុត ជំនួយការ៖ ឈន ពិសិដ្ឋ បានបញ្ចេញបទនេះភ្លាម ទទួលបានការគាំទ្រព្រាត។
ជាមួយគ្នានោះ ក៏មានមហាជន បានចូលមកខមិន ព្រោងព្រាតថា អីយ៉ាអាយដលតូចចេញមកហើយតើខំចាំឡើងយូរ ជាពិសេសមកម្ដងនេះអេមម៉ងចូលចិត្តជប៉ុនទៀត, ចាំយូហើយ ធឿន បុរី សុំមុនគេម្តង, ប្លែកអារម្មណ៍ ក្មួយធឿនបុរី ភ្លេងប្រុសម៉ៅក៍ពីរោះ, ហាក!! អាយដលតែងខ្លួនឡូយម្ល៉េះ, អាយដលស្មានថាជាស្រីតាមើលមួយភ្លែត,
ចាំយូហើយឥឡូវចេញមកបាត ពីរោះណាស់ ចូលចិត្តជប៉ុនសាច់រលោងៗអត់មុន, នឹងហើយខ្ញុំចូលចិត្តមើលរឿងជប៉ុនណាស់ពេលនឹកឃើញម្តងៗ,ពិរោះណាស់ សុំចេញបទថែមបង បទ idol me, អ្នកណាធ្វើបាបធឿន បុរីម្លេះ តែងអោយគ្នាកេីតខ្ទើយអស់រលីង អាណិតណាស់ ...។
![](/wp-content/uploads/2021/3/6/media/large/135809/KN_01_11_2020__2222078549417284.jpg?1615014054)
![](/wp-content/uploads/2021/3/6/media/large/135808/KN_01_11_2020__2222078549417285.jpg?1615014054)
![](/wp-content/uploads/2021/3/6/media/large/135812/KN_01_11_2020__2222078549417286.jpg?1615014054)
![](/wp-content/uploads/2021/3/6/media/large/135811/KN_01_11_2020__2222078549417287.jpg?1615014054)
![](/wp-content/uploads/2021/3/6/media/large/135807/KN_01_11_2020__2222078549417288.jpg?1615014054)
![](/wp-content/uploads/2021/3/6/media/large/135810/KN_01_11_2020__2222078549417289.jpg?1615014054)
មានវិដេអូ៖