គ្រូភ្លេងនៅហង្សមាស លោក សាន់ វណ្ណឌីន ទទួលបានលទ្ធផលតេស្ដកូវីដ-១៩ហើយ
ស៊ីហៀង
-

លោកគ្រូតន្រ្តីករមួយរូប និងជាគ្រូភ្លេងប្រចាំផលិតកម្មហង្សមាស  ដែលគ្រប់គ្នាបានស្គាល់ថា លោក សាន់ សុវណ្ណឌីន ទើបតែទទួលតែបានលទ្ធផល វិជ្ជមាន ក្រោយពេលធ្វើតេស្ត កូវីដ ១៩ កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីមានការសង្ស័យថា ពាក់ព័ន្ធជាមួយក្រុមការងារ ដែលមានផ្ទុកកូវីដ។

យ៉ាងណាមិញ លទ្ធផលតេស្តរបស់លោកគ្រូភ្លេងរូបនេះ បានចេញជាផ្លូវការហើយ ដោយរកឃើញថា លោកគ្រូពិតជាវិជ្ជមាន ជំងឺកូវីដ ១៩ ពិតមែន។ លោក សាន់ សុវណ្ណឌីន កំពុងតែសម្រាកព្យាបាលនៅទីតាំង The Great Duke ដែលនៅទីនោះ មានអ្នកនាង កែវ ចាន់និមល និងគ្រួសារ អ្នកនាង សុគន្ធ និសា លោកណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត នៅទីនោះផងដែរ។

ជាមួយគ្នានោះផងដែរ​ ក៏មានសិល្បករ សិល្បការិនី និងតារាចម្រៀងជាច្រើន កំពុងតែមានការព្រួយបារម្ភ ជាខ្លាំង ដោយសារតែមានអ្នកវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់៕