តារាសម្តែង សួង សាខារ៉ានីត ស្នើសុំការយោគយល់ពីម្ចាស់បុរី និងធនាគារ ក្នុងអំឡុងពេលផ្ទុះរលកថ្មីកូវីដ-១៩ សុំផ្អាកការបង់រំលស់មួយរយៈពេលខ្លី
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព សួង សាខា​រ៉ានី​ត បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយនៅក្នុងសារនោះ នាងបានសូមអំពាវនាវដល់ម្ចាស់បុរី ប៉េង ហួត មេត្តាយោគយល់ ខណៈបងប្អូនប្រជាពលរដ្ឋ កំពុងតែជួបនូវការលំបាក ដោយសារបញ្ហា កូវីដ ១៩។

នៅក្នុងសាររបស់  សួង សាខា​រ៉ានី​ត ដែលបានធ្វើការបង្ហោះសារ កាលពីថ្ងៃទី ១២ ខែមីនា​ ឆ្នាំ២០២១ ដោយនៅក្នុងសារនោះ បានរៀបរាប់ថា " នាងខ្ញុំសួង សាខារ៉ានីត​ ជាតារាសម្ដែងមួយរូបនាងខ្ញុំមានកាភ័​ យ ខ្លា ចយ៉ាងខ្លាំងនៃការីករាលដាលខ្លាំងទៅៗរហូតឈានដល់មានអ្នកស្លា  ប់ដោយសាជំងឺខូវិត១៩ ពេលនេះនាងខ្ញុំ ផ្អាកកាងាផ្អាកលក់ដូ ហើយគ្មានចំណូលទេគឺមានតែចំណាយ ។

សួង សាខា​រ៉ានី​ត បានបន្តទៀតថា " ដូចច្នេះនាងខ្ញុំសូមអង្វ សូមមេត្តាយោជយល់កាលៈទេសៈដ៏សែនលំបាកនេះផង ផ្អាកបង់រំលោះផ្ទះនៅបុរីប៉េងហួតផ្ទាល់ឬធនាគាមួយរយៈពេលខ្លីសិន គឺសុំផ្អាកបង់ទាំងដើមទាំងការប្រាក់ បើអោយបង់តែការប្រាក់ដូចហុតឈា  មប្រជាជនដ៏ដែលទេ តាមពិតទៅកាជួបទុកលំបាកពេលនេះគឺមិនមែនមានតែខ្ញុំទេគឺមានបងប្អូនទូទាំងខេត្តក្រុងដែលភ័យខ្លាចខូវិតសុីសួតនឹងភ័យខ្លាចដាច់បាយដាច់ទាំងក្រពះ"។

ជាចុងបញ្ចប់ សួង សាខា​រ៉ានី​ត " ជាចុងក្រោយនាងខ្ញុំមានតែលើកដៃសំពះ សូមទេវតារស់គឺទេវតាមាត់ទិព្វភ្នែកទព្វត្រចៀកទិព្វ(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន) សូមមេត្តាជួយស្រែកមួយមាត់មក"។