កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានរងការរិះគន់យ៉ាងខ្លាំងចំពោះភាពមិនស៊ីសង្វាក់គ្នាដោយអ្នកគាំទ្រមួយចំនួនបាននិយាយថា Floyd កំពុងតែមានការភ័យខ្លាចនូវការធ្លាក់ចុះនៃកេរ្ដិ៍ឈ្មោះរបស់គាត់នឹងចុះខ្សោយ។
ប៉ុន្តែមហាសេដ្ឋីប្រដាល់ដែលមានប្រាក់រាប់លានរូបនេះបានសរសេរតបវិញថា "ពួកគេព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះ សម្រាប់ខ្ញុំព្រួយបារម្ភអំពីលុយច្រើនជាង !!"
នៅក្នុងឃ្លីបវីដេអូមួយ Floyd ចាប់ផ្តើមដាល់ប៉ះបាវសាក់ថ្នមៗ ដោយមានលុយធ្លាក់មកតិចៗ បន្ទាប់មកFloyd ចាប់ផ្ដើមប្រើកណ្តាប់ដៃធ្ងន់និងលឿនជាងមុនពេលនោះលុយទាំងអស់ធ្លាក់ចុះមកយ៉ាងសន្ធឹកសន្ធាប់។
Floyd បាននិយាយថាចំអកទៅដៃគូរថា "គ្រាន់តែជាការងារស្រាល ៗ គ្រាន់តែការងារស្រាល ៗ គ្រាន់តែការងារស្រាល ៗ យើងអាចយកវាបានដោយស្រួល"។
Floydអាយុ ៤៤ ឆ្នាំបានគេប៉ាន់ស្មានថាគាត់នឹងរកលុយបាន ១០០ លានដុល្លារដើម្បីប្រឈមមុខនឹង youtuber ដ៏ល្បីគឺលោក Logan Paul ដែលផ្ទុយពីការប្រដាល់ជាមួយនឹងអ្នកប្រដាល់ធម្មតាដែលបានត្រឹមតែតម្លៃ ៣៥ លានដុល្លារ។
ការប្រកួតរបស់Floydដែលត្រូវប្រឈមមុខនឹង youtuber អាយុ ២៥ ឆ្នាំរូបនេះ ត្រូវបារព្វនៅថ្ងៃទី ២០ ខែកុម្ភៈប៉ុន្តែវាត្រូវបានពន្យារពេលជាមួយនឹងកាលបរិច្ឆេទថ្មីមិនទាន់ត្រូវបានប្រកាស។
Mayweather បានបង្ហើបឱ្យដឹងថាគាត់បានរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងវិញដើម្បីធានាថាអ្នកគាំទ្រអាចចូលរួមបានហើយបានដាក់ឈ្មោះកីឡដ្ឋានដែលមានកៅអី ៨០ ០០០ កន្លែងនៅ Las Vegas Raiders ដែលជាកន្លែងមានសក្តានុពលនៃការប្រដាល់។
Floydខកខានការប្រដាល់នេះចាប់តាំងពីឆ្នាំ 2018មក នៅពេលដែលគាត់ប៉ះអ្នកប្រដាល់ទម្ងន់ស្រាលរបស់ជប៉ុន Tenshin Nasukawa នៅក្នុងពិព័រណ៍ស្រដៀងគ្នាមួយនេះ ។
ទស្សនាវីដេអូខាងក្រោមនៃការហ្វឹកហាត់ជាមួយនឹងលុយខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Thesun