ពិតជាអស្ចារ្យណាស់ ! កូនខ្មែរម្នាក់នេះបានផលិត ម៉ូតូ អគ្គិសនី ដោយដៃផ្ទាល់ មានតែមួយគ្រឿងគត់នៅលើពិភពលោក
យោងតាមការបង្ហោះរបស់ផេក AMS Sports បានឲ្យដឹងថា ៖ បិតាស្ថាបនិករថយន្តអង្គរ លោក ញាណ ផល្លឹក ទៅហាត់ប្រាណនៅមុខ ព្រះបរមរាជវាំង ដោយធ្វើដំណើរជាមួយ ម៉ូតូ អគ្គិសនី ដែលផលិតដោយផ្ទាល់ដៃលោក។
![](/wp-content/uploads/2021/3/23/media/large/143205/khmer_moha_osja-269.jpg?1616481120)
លោក ញាណ ផល្លឹក ជាស្ថាបនិករថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលលោកបានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ភ្ញាក់ផ្អើល ចំពោះរថយន្តអគ្គិសនី ម៉ាក អង្គរ បំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយ មិនចាញ់រថយន្តលំដាប់ៗរបស់អឺរ៉ុបឡើយ ដែលលោកផលិតឡើងកាលពីជិត១ទសវត្សរ៍មុន ៕ ប្រភព៖ AMS Sports
![](/wp-content/uploads/2021/3/23/media/large/143206/khmer_moha_osja-267.jpg?1616481162)
![](/wp-content/uploads/2021/3/23/media/large/143207/khmer_moha_osja-268.jpg?1616481162)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។