ពុទ្ធោ! កីឡាករប្រដាល់ដ៏ល្បីឈ្មោះ ជៀស ស្រួច ធ្លាក់ខ្លួនធ្វើជាងសំណង់ ស្ទើរតែគ្មានបាយហូប រហូតសុំផ្ទះគេជ្រក
ស៊ីហៀង
-

បងប្អូនដែលស្រលាញ់ វិស័យប្រដាល់ ប្រាដកជាបានស្គាល់យ៉ាងច្បាស់រួចមកហើយពីវត្តមានរបស់ អតីតកីឡាប្រដាល់ល្បីឈ្មោះ លោកជៀស​ ស្រួច។ មិនត្រឹមតែជាកីឡាប្រដាល់ ដ៏មានឈ្មោះល្បីប៉ុណ្ណោះទេ លោក ជៀស ស្រួច ក៏ជាតារាសម្តែង ភាពយន្តផងដែរ តែមួយរយៈពេលចុងក្រោយមកនេះ លោក បានបាត់ដំណឹងសូន្យឈឹង ពីវិស័យនេះ រហូតដល់ពេលនេះស្រាប់តែបានលឺដំណឹងថា លោក បានធ្លាក់ខ្លួនធ្វើជា ជាងសំណង់ និងគ្មានទីជម្រកថែមទៀតផង។

ដោយឡែកកាលពីពេលថ្មីនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ​​Yoko Lee បានបង្ហោះរូបភាព របស់លោក ជៀស ស្រួច ប្រពន្ធកូន ដែលកំពុងតែជួបនូវការលំបាក វេទនាយ៉ាងខ្លាំងនោះ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា "បងជាស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំនង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទបេះដូងអ្នកប្រដាល់ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម ជាស្រួច។ សូមបងប្អូនបរិច្ចាគធនធានតាមសធ្ធាជ្រះថ្លា 069772798។ គណនីABA 000636881 ឈ្មោះ Lok Pisith។ ក្រៅពីគណនីខាងលើ គឺជារបស់ចោរទេបងប្អូន"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការអាណិត អាសូរ និងរន្ធត់ចិត្តជាខ្លាំង ក្រោយពេលបានឃើញសភាពរបស់លោក ជៀស ស្រួច ឋិតនៅក្នុងជីវិតដ៏ក្រខ្សត់បែបនេះ ៕