ស្រីពីន​ អន្ទះសារចង់ដឹងលទ្ធផលខ្លាំង ក្រោយរង់ចាំជាងកន្លះខែហើយ នាងនៅមិនទាន់ដឹងលទ្ធផលឆ្លង ឬ មិនឆ្លង
ស៊ីហៀង
-

ភ្នំពេញ៖ បន្ទាប់ពីអ្នកមានគុណបានចែកឋានទៅ តារាកំប្លែងស្រីពីន បានធ្វើចត្តាឡីស័ក និងស្វែងរកមេរោគកូវីដ-១៩ តែទល់នឹងពេលនេះ ហើយ នៅមិនទានដឹងពីលទ្ធផលទៀត ធ្វើឲ្យនាង ពិតជាអន្ទះសារចង់ដឹងលទ្ធផលជាខ្លាំង ថាខ្លួនបានឆ្លង ឬ មិនឆ្លងជំងឺមួយនេះ។

ស្រីពីត បានបង្ហាញអារម្មណ៍បែបនេះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួថា "ចង់សើច គេអ្នកជំងឺ កូវិត យកសំណាកថ្ងែ មួយខ្ញុំ ហើយ គេ បានទៅផ្ទះវិញ ហើយ ( ឯងនេះវិញ យកសំណាកលើកទី1 អវិជ្ចមាន ហើយធ្វើចត្តឡីសាក 14 ថ្ងែហើយយកសំណាកលើកទី2 ថ្ងែទី 04 ពេលព្រឹក គឺមកដល់ពេលនេះរយះពេលនេះនៅមិនទាន់ដឹងថាយ៉ាងមុិចយ៉ាងម៉ាទៀត)  ថ្ងែទី08ពេលយប់ ( អ្នកណាក៍បាន សាកយកអាម្មណ៍ខ្ញុំជាអ្នកវិញតើមានអាម្មណ៍យ៉ាង) "។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលខមិនលើកទឹកចិត្តដល់ស្រីពីន ឲ្យរឹងមាំ និងទ្រាំបន្តិចទៅ ត្រូវតាមដានពីសុខភាពរបស់ខ្លួនឯង ឲ្យបានល្អ និងមើលថែ សុខភាព មិនគិតច្រើនពេក ៕