ហួសថ្លែង! រដ្ឋាភិបាលកំពុងតែទប់ស្កាត់ជំងឺកូវិដ១៩ តែហាងផឹកស៊ីមួយកន្លែងនេះ នៅតែបន្តដំណើរការ​ រហូតឈានដល់ការបង្ក្រាប
សីហា
-

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បង្ក្រាបទីតាំងហាងផឹកស៊ីដែលមាន យីហោ(ស្រីពេជ្រម្លប់ស្វាយ) ស្ថិតនៅភូមិ-ឃុំស្វាយតានី ស្រុកស្អាងខេត្តកណ្ដាល ។ បន្ទាប់ពីមានការណែនាំហើយមិនព្រមអនុវត្តតាមសមត្ថកិច្ចនិងអាជ្ញាធរ, ម្ចាស់ហាងផឹកស៊ីនៅតែបន្តបើកធ្វើអាជីវកម្ម ក្នុងសម័យជំងឺកូវីដ-១៩ កំពុងតែរាលដាល ពួកគេបានប្រមូលផ្ដុំគ្នាផឹកស៊ីដោយគ្មានគម្លាត និងមិនបានអនុវត្តតាមវិធានសុខាភិបាល ។

ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ៩នាក់ នាំយកទៅធ្វើចត្តាឡីស័កនៅស្រុកស្អាង ។ និងចាប់យកបានម៉ូតូចំនួន ៣ គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន។សូមបញ្ជាក់ថា ការប្រមូលផ្ដុំគ្នាផឹកស៊ី ដោយមានមនុស្សច្រើន ជាហានិភ័យខ្ពស់បំផុតក្នុងការឆ្លងជំងឺ covid-19 ដែលក្រសួងសុខាភិបាលធ្វើការណែនាំនិងហាមឃាត់នោះ៕