ពិតជាគាំទ្រ ខ្លាំងណាស់ ! ថ្ងៃនេះចែ ទ្រី ដាណា បានធ្វើរឿងមួយអោយមហាជនភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែ...(មានវិដេអូ)
ស៊ីហៀង
-

ពិតណាស់ជឿប្រិយមិត្ត​​ច្បាស់ជាបានជ្រាបហើយថានៅកាលពីយប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសបន្ទាន់មួយថា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ។ 

ក្រោយទទួលបានដំណឹងមួយនេះភ្លាមឃើញថាមានប្រជាពលរដ្ឋជាច្រើននៅក្នុងរាជធានីភ្នំពេញបាននាំគ្នាសម្រុកចេញមកប្រជៀតគ្នាទិញទំនិញម្ហូបចំណី ឡើងណែនតាន់តាប់ពេញផ្សារធំៗនៅក្នុងរាជធានី រហូតធ្វើឲ្យអ្នកលក់មួយចំនួនធំបានឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃដោយចិត្តឯងតែម្តង ។ 

ដោយឡែកក្រោយឃើញបែបនេះធ្វើឲ្យអ្នកស្រី ទ្រី ដាណា ទប់អារម្មណ៍មិនបានអ្នកស្រីក៏បានចំណាយថវិការបស់ខ្លួនដើម្បីទិញទំនិញជាច្រើនដូចជាទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និម៉ាស ជាច្រើនទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រដែលបានជួបការលំបាក មិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រីថែមទាំងបានពោលបែបនេះថា ៖ 

« សូមមេត្តាបងប្អូនអាជីវករទាំងអស់កុំឡើងថ្លៃទំនិញ ??? ក្នុងពេលដ៏លំបាកនេះ យើងត្រូវជួយគ្នា ហើយក៏ត្រូវចូលរួមការពារ ដើម្បីយកឈ្នះកូវីដ១៩ ឱ្យបាន។ 

នាងខ្ញុំបានទិញបន្លែ ពងទា សៀង អង្ករ មី ត្រីខ និម៉ាស ជាច្រើន ទុកចែកឱ្យអ្នកជួបការលំបាក មិនមែនយកមកលក់ទេ ហើយអរគុណណាស់ អ្នកលក់ទាំងអស់ ដែលមិនឆក់ឱកាសឡើងថ្លៃ??? សង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងវិញ??? » ៕