ដំណឹងបន្ទាន់ ! អ្នកជំងឺកូវីដ១៩ ម្នាក់ជាបុគ្គលិកធ្វើការនៅ​ ហាងនំប័ុង អាស៊ី-អឺរ៉ុប អ្នកធ្លាប់ចូលឆាប់ទៅធ្វើតេស្ត
ស៊ីហៀង
-

យោតាមរយៈការបង្ហោះរបស់ផេកផ្លូវការ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងបែបនេះថា៖ « សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ​ ហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ។

មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ» ៕