ទីបំផុត ! លទ្ធផលតេស្តសំណាករបស់ សួស វីហ្សា ចុងក្រោយចេញមកហើយចំណែកលទ្ធផលវិញគឺ...
ស៊ីហៀង
-

ភ្នំពេញ៖  ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាតារាចម្រៀងល្បីជាច្រើនរូបនៅក្នុងផលិតកម្មរស្មីហង្សមាសបានឆ្លងជំងឺកូវីដ១៩ ហើយក្នុងក៏កានតារាចម្រៀង អ្នកនាង  សួស វីហ្សា ក៏ត្រូវបានរកឃើញថាវិជ្ជាមានជំងឺកូវីដ១៩ដែរ ។

 

យ៉ាងណាមិញមកទល់ពេលនេះតារានៅក្នុងផលិតកម្មរស្មីហង្សមាស បានជះសះស្បើយពីជំងឺកូវីដ១៩នេះអស់ច្រើននាក់អើយ ចំណែកអ្នកនាង  សួស វីហ្សា ក៏ដូចគ្នាដែរអ្នកនាងបានបញ្ជាក់ថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ហើយនេះបើយោងតាមការបញ្ជាក់របស់អ្នកនាងនៅកាលពីម្សិលមិញនេះ ។ 

ដោយឡែកនេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់  សួស វីហ្សា នៅកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១​​ កាលពីម្សិលមិញនេះបានរៀបរាប់ថា ៖ « ខ្ញុំបានទទួលលទ្ធផលយកសំណាកCOVID-19 លេីកចុងក្រោយរបស់ខ្ញុំហេីយ លទ្ធផលគឺ (អវិជ្ជមាន Negative) 

លទ្ធផលនេះបញ្ចាក់ថាខ្ញុំបានជាសះស្បេីយពីជំងឺCOVID-19 100%ហេីយចាប់ពីថ្ងៃស្អែកទៅខ្ញុំអាច ប្រេីជីវិតរស់នៅជាមួយគ្រួសារបានជួបជុំប្តីប្រពន្ធកូនរបស់ខ្ញុំដូចដេីមវិញហេីយតែខ្ញុំនៅតែគោរពប្រកាន់ខ្ជាប់តាមគោលការណ៏របស់រាជរដ្ធាភិបាលជានិច្ច (៣កុំ ៣ការពារ)

នាងខ្ញុំពិតជាអរគុណចំពោះអុំពូមីងបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលតែងតែលេីកទឹកចិត្តខ្ញុំគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា » ៕