ស្តាបសិន បានដឹងថាពិរោះ ! ស្ងាត់ៗ អន្ទឹត ឡុង ចន្ថា ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនហើយ ដែលនិពន្ធដោយតារាល្បីគឺលោក...(មានវិដេអូ)
ស៊ីហៀង
-

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថាអន្ទឹត ឡុង ចាន្ថា ក្រោយពេលសឹកពីព្រះសង្ឃមកឃើញថាប្រជាប្រិយនៅតែដដែលមិនធ្លាក់សោះ  និងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ។ 



​យ៉ាងណាមិញថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ឡុង ចន្ថា បានកំពុងតែត្រៀមចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “ស្អប់បងធ្វើអ្វី ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងនិងMelody របស់តារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក យក់ ដួងតារា  ។ 



សូមជម្រាបផងដែរថាក្រោយពេលអន្ទឹត ឡុង ចន្ថា បានសឹកពីព្រះសង្ឃមក លោកបានទៅរត់ឡាក់ស៊ី និងដើរច្រៀងតាមអកកេះ ក្នុងរោងការ និងក្នុងកម្មពិធី ផ្សេងៗរហូតធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាថា ឡុង ចន្ថា ច្រៀងពិរោះគ្រាន់បើរ សម្លេងអាចធ្វើជាអ្នកចម្រៀងបាន ៕ 

តោះចង់ដឹងថាសម្លេងរបស់ ឡុង ចន្ថា ពិរោះដូចគេនិយាយមែនក៏អត់ សូមចូលទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖