អាណិត តារាសម្តែង គៀត សុវណ្ណាឡាង ណាស់ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ភ្លាមៗដោយសារ...
ស៊ីហៀង
-

ភ្នំពេញ ៖ នេជាដំណឹងទុក្ខសោកមួយជូនចំពោះអ្នកគាំទ្ររបស់តារាសម្តែងស្រីកញ្ញា គៀត សុវណ្ណាឡាង ក្រោយពេលឪពុករបស់នាងបានទទួលមរណភាពនៅកាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដែលទើបតែកន្លងទៅថ្មីៗនេះ ។ ពេលនេះក្រុមគ្រួសាររបស់តារាសម្តែង គៀត សុវណ្ណាឡាង កំពុងតែមានទុក្ខជាខ្លាំងព្រោះតែបាត់បង់សមាជិកគ្រួសារទៅដោយគ្មានថ្ងៃនិងត្រឡប់ក្រោយវិញ ។ 

សូមជម្រាបប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា ឪពុករបស់តារាសម្តែង គៀត សុវណ្ណាឡាង បានទទួលមរណភាពនៅល្ងាចថ្ងៃទី ៣០ មេសា ឆ្នាំ២០២១ ប្រមាណ ម៉ោង៦ល្ងាច ក្នុងវ័យ៥០ឆ្នាំ ដោយសារតែគាត់មានជំងឺគៀបសរសៃឆ្អឹងខ្នង ដែលកើតមានប្រមាណ កន្លះឆ្នាំមកហើយ។ 

ក្រោយទទួលដំណឹងដ៏សោកសៅមួយនេះហើយធ្វើឲ្យអ្នកសិល្បៈ​នៅក្នុងប្រទេសកម្ពុជាទាំងបានបានសម្តែងក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខជាពន់ពេកទៅកាន់គ្រួសាររបស់តារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ទៅដោយបន្សល់ទុកនូវត្រឹមតែអារម្មណ៍ឈឺចាប់ខ្លាំងពេកក្រៃដល់សមាជិកគ្រួសារទាំងអស់ ៕