កម្មករ កម្មការីនី ជាច្រើនសម្រុកទៅធ្វើចត្តាឡីស័ក ក្រោយរដ្ឋបាលខេត្តតាកែវ សម្រេចបិទរោងចក្រធំៗចំនួន ៤ កន្លែងបណ្តោះអាសន្នក្នុងស្រុកបាទី
ស៊ីហៀង
-

តាកែវ ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តតាកែវបានចេញសេចក្តីសម្រេចបិទរោងចក្រធំៗចំនួន ៤ កន្លែងនៅក្នុងស្រុកបាទី ។ ចំណែកក្រុមកម្មរនិយោជិតចំនួន១២០០ នាក់ជាង ពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការយកសំណាករបស់ពួកគាត់ដើម្បីយកទៅពិនិត្យរកមេរោគកូវីដ១៩ ។ 


យ៉ាងណាមិញក្រោយមានការជូនតំណឹងពីរដ្ឋបាលខេត្តតាកែវលើការផ្អាកជាបណ្តោះអាសន្នចំពោះរោងចក្រចំនួន ៤នៅក្នុងស្រុកបាទី ឥឡូវនេះកម្មករ កម្មការីនី ជាច្រើននាក់ធ្វើការរោងចក្រនៅស្រុកបាទី ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនិងអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីសក័នៅសាលាបឋមសិក្សាអង្គសឹង្ហ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ។ 

ជាចុងក្រោយសូមបងប្អូនកម្មករ កម្មាការិនី ទាំងអស់ ជៀសផុតពីជម្ងឺដ៏កា ច សា ហា វនេះផង និងឆាប់បានវិលត្រឡប់ចូលទៅម្រើការងារជាធម្មតាវិញ ៕  សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវនៅខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរញ៉ូវសូមចុច៖ https://t.me/khmernewschannel