ខ្លាំងម្លេះ! រថយន្តធំមួយគ្រឿង គៀររថយន្តខាងទៀត ខឹងវ៉ាអត់ផុត លែងចុះមកកាន់បំពង់ទីប បម្រុងនឹង…(មានវីដេអូ)
សីហា
-

បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជា

ពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។

យ៉ាងណាមិញ វីដេអូមួយត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក និងតីកតុក ដោយមានតៃកុងឡាន ដែលមានគ្នាពីរនាក់ ប្រដាប់ដោយដាវសាំម្រាយ និងបំពងទីប បានបើកបរមិនចេះអាធ្យាស្រ័យគ្នា ថែមទាំងបើកបរឈ្លើយ មិនដឹងពួកគាត់អាងអ្វីនោះទេ មិនតែបុ៉ណ្នោះអ្នកពីរនាក់ ក៏ឲ្យម្នាក់ ចុះមកសម្លុតឡានជនរងគ្រោះដែលបានកាន់បំពង់ទីបមកជាមួយផង។

យោងតាមការបង្ហាញ និងដកស្រង់សំដីពីរថយន្តជនរងគ្រោះបានឲ្យដឹងថា មានរថយន្តធំមួយគ្រឿងដែលធ្វើដំណើរលើកំណត់ផ្លូវកប់ស្រូវ មិនដឹងពួកគាត់អាងអ្វីនោះទេ ពីដំបូងវ៉ាឡានខ្ញុំតែវ៉ាអត់ផុត បន្ទាប់មកគាត់គៀរឲ្យឡានខ្ញុំឈប់ ហើយបន្ទាប់មកក៏ចុះពីឡាន ហើយសំដៅមកលើឡានខ្ញុំ ដោយប្រើទឹកមុខខឹងមែនទែន ចុះមកមានបំពង់ទីបមួយ ហើយនិយាយពាក្យពេចន៍ជាច្រើនដែលយើងស្តាប់មិនបាននោះទេ តោះបើចង់ដឹងថា ទិដ្ឋភាពនៃវីដេអូនេះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖