រន្ធត់ខ្លាំង! ភ្លៀងមួយមេយ៉ាងធំលាយលំ និងខ្យល់​កន្ត្រាក់​ខ្លាំង​ៗដូចជាព្យុះ បានបោកបក់រលំ​ផ្ទាំងស្លាកប៉ាណូជាពាណិជ្ជកម្ម បណ្តាលឲ្យ…(មានវីដេអូ)
សីហា
-

ភ្នំពេញ ៖ព័ត៌មានបឋម កាលពីល្ងាចថ្ងៃទី ០៦ ខែ ឧសភា ២០២១ ក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំលាយលំ និងខ្យល់​កន្ត្រាក់​ខ្លាំង​ៗដូចជាព្យុះ បានបោកបក់រលំ​ផ្ទាំងស្លាកប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដ៏ធំមួយ​ និងកកស្ទះចរាចរណ៍ខ្លាំង នៅសង្កត់បង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម​ ស្ថិតនៅលើផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះបើយោងតាមរបាយការណ៍ដែលយើងទទួលបានមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា យោងតាម​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​ថា ​ស្ថានភាព​ព្យុះ​នៅក្នុង​ឆ្នាំ​២០២១​នេះ​ មាន​ចំនួន​ចន្លោះ​ពី​២៨​ ដល់​៣០​ព្យុះ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយនឹង​អាច​កើតមាន​មួយ​ចំនួន​ទៀត​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ រដូវវស្សា​ឆ្នាំ​២០២១​នេះ​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ទី​១​ នៃ​ខែឧសភា​ដែល​អាច​នឹង​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន។ ចំណែក​បរិមាណ​ទឹកភ្លៀង​វិញ​មាន​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​រយៈពេល​៥​ខែ ចាប់ពី​ខែឧសភា រហូតដល់​ខែតុលា ឆ្នាំ​២០២១ បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​កម្ពុជា មាន​បាតុភូត Neutral មាន​៦០​ភាគរយ បាតុភូត​El Nino មាន​១០​ភាគរយ និង​បាតុភូត La Nina មាន​៣០​ភាគរយ។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ពាក់កណ្តាល​រដូវវស្សា​ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន និង​អាច​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​នៅ​ពាក់កណ្តាល​រដូវវស្សា​នេះ នឹង​អាចមាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ បន្ត​កើតមាន​ច្រើន ក្នុងនោះ​នឹង​អាច​បណ្តាលឱ្យ​បណ្តា​ខេត្ត​មួយចំនួន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​សម្រាប់​ចុងរដូវ​វស្សា​ឆ្នាំនេះ​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​៤ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ​ហើយ​នៅក្នុង​រដូវវស្សា​នេះ អាច​នឹងមិន​កើតមាន​កូន​រដូវប្រាំង​នោះទេ​៕