ញាក់សាច់! អំឡុងពេលកូវីដ១៩ កំពុងផ្ទុះ ក្រុមហ៊ុន OPPO បានធ្វើកម្មវិធីសម្ពោធតាមអនឡាញយ៉ាងទាក់ទាញ និងប្លែកពីគេនូវទូរស័ព្ទម៉ូដែលថ្មី OPPO A94 ក្នុងតម្លៃត្រឹមតែ $299!
សីហា
- 1064

ជឿជាក់ថាក្នុងអំឡុងពេលជំងឺកូវីដ-19 កំពុងមានការរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង ហើយពុកម៉ែបងប្អូន និងប្រជាជនទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ថាស្ត្រេសខ្លាំង អផ្សុក និងធុញទ្រាន់ ដោយម្នាក់ៗបានកំពុងសម្រាកក្នុងផ្ទះរៀងៗខ្លួនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងវិធានការ 3 កុំ និង 3 ការពារ ដើម្បីសង្គមជាតិ ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិទាំងមូលក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ដ៏កាចសាហាវមួយនេះ។

ទន្ទឹមជាមួយនឹងគ្នានេះផងដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាក៏បានពាំនាំយកកម្មវិធីសម្ពោធទូរស័ព្ទម៉ូដែលថ្មីគឺ OPPO A94 មក LIVE ផ្ទាល់ដើម្បីបង្កើតបរិយាកាសសប្បាយៗរីករាយចែកជូនដល់អ្នកទាំងអស់ ក្នុងការកាត់បន្ថយស្ត្រេស និងអផ្សុកអំឡុងពេលនៅក្នុងផ្ទះ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលចាប់ផ្តើម LIVE រហូតដល់ទីបញ្ចប់ឃើញថា បងប្អូននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងអស់បានចូលរួមទស្សនាការ LIVE សឹងគ្រប់ៗគ្នាយ៉ាងព្រៀងព្រាតតែម្តង។ ដោយនៅក្នុងកម្មវិធីសម្ពោធនេះក៏ឃើញមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗរួមមានដូចជា DJ Nana, Raven Blaze, HENG រួមទាំងកំពូលអ្នក Review ទូរស័ព្ទដ៏ល្បីល្បាញប្រចាំក្នុងប្រទេសកម្ពុជា ហេតុនេះទើបញុំាងកម្មវិធីសម្ពោធនេះឲ្យកាន់តែកក្រើកថែមមួយកម្រិតទៀតផងដែរ។ មិនតែប៉ុណ្ណោះក៏ឃើញមានពុកម៉ែបងប្អូន និងហ្វេនៗដែលតែងតែនិយមគាំទ្រប្រ៊េន OPPO នាំគ្នាចូលរួមចុច Like, Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយអ្វីដែលកាន់តែពិសេស និងខុសប្លែកពីសព្វមួយដងគឺនៅក្នុងកម្មវិធីនេះឃើញមានការ Comment លេងហ្គេមដើម្បីមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO A94 និង OPPO Band ជាច្រើនគ្រឿងផងដែរ។

អាចនិយាយបានថា លើកនេះគឺប្លែកចម្លែកអារម្មណ៍ដោយសារ OPPO បានបញ្ចេញទាំងទូរស័ព្ទម៉ូដែលថ្មី OPPO A94 គួបជាមួយផលិតផលថ្មី IOT គឺ OPPO Band រួមគ្នាតែម្តង។ ហើយបើយោងតាមការប្រកាសតម្លៃរបស់ផលិតផលទាំងពីរ នៅក្នុងកម្មវិធីសម្ពោធ ក៏ដូចជាលើផេគផ្លូវការ OPPO បានឲ្យដឹងថាសម្រាប់ស្មាតហ្វូន OPPO A94 មានតម្លៃ $299។ រីឯនាឡិកា OPPO Band វិញមានតម្លៃ $39។ ដូច្នេះ រាល់ការកក់ទុកមុន (Pre Order) ចំពោះស្មាតហ្វូន OPPO A94 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី14 ខែឧសភា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសនឹងទទួលបានកាដូដែលមានតម្លៃ $89 រួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $25) Power Bank 10000 mAh (តម្លៃ $10) និងស៊ីមស្មាតលេខពិសេស Bronze Sim ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)៕

តោះ! ឥឡូវសាកក្រឡេកមកមើលមុខងារ និងលក្ខណៈពិសេសរបស់ OPPO A94 ដើម្បីជ្រាបកាន់តែច្បាស់ថា មូលហេតុអ្វី ហើយចំណុចត្រង់ណាខ្លះបានធ្វើឲ្យស្មាតហ្វូននេះទទូលបានការចាប់អារម្មណ៍ខ្លាំងដល់ម្លឹង?

- ចំណុចទី1៖ មុខងារ AI Color Portrait Video ជាស្មាតហ្វូនដំបូងគេស្ថិតក្នុងកម្រិតថវិកា ដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយរក្សាពណ៍មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ។ ក្រៅពីនេះវាក៏មានមុខងារដ៏ទាក់ទាញផ្សេងៗទៀតមានដូចជា Dual View Video, Night Flare Portrait, Dynamic Bokeh និងមុខងារ Night Plus ។

- ចំណុចទី2៖ បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0 ស្មាតហ្វូននេះនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ សម្រាប់អ្នកចូលចិត្តលេងហ្គេម និងមើលវីដេអូ មើល Youtube ពិសេសអំឡុងពេលកូវីដសិស្សៗទាំងអស់តម្រូវឲ្យសិក្សាតាមរយៈ Online ដូច្នេះជឿទុកចិត្តលើស្មាតហ្វូន OPPO A94 ថាមពលថ្មកាន់បានយូរ សាកថ្មរហ័សជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងសុវត្ថិភាពឈានមុខគេ។

- ចំណុចទី3៖ កាមេរ៉ាទម្លុះអេក្រង់ 32MP អ្នកចូលចិត្តថតរូប ថតស៊ែលហ្វីធានាថាពេញចិត្តជាមួយអេក្រង់ទំហំធំ 32MP អមមកនូវបច្ចេកវិទ្យាជំនួយសម្រស់ AI Beauty ជំនាន់ 2.0 ជួយដល់ការថតរូបស៊ែលហ្វីឲ្យកាន់តែស្អាតតាមបែបធម្មជាតិ។

ជាពិសេសសម្រាប់ OPPO A94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែកផងដែរ។ ក្រៅពីចំណុចពិសេសៗទាំង 3 ដែលបានរាប់រៀបខាងលើ OPPO A94 ក៏បានបំពាក់បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបថ្មីៗ និងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀតជាច្រើនផងដែរ។

យ៉ាងម៉េចហើយបងប្អូនបន្ទាប់ពីបានដឹងតម្លៃ ព័ត៌មានកក់ទុកមុន (Pre Order) មុខងារ លក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗទំនើបៗរបស់ OPPO A94 តើមានគម្រោងគិតគូរផ្លាស់ប្តូរទូរស័ព្ទម៉ូដែលថ្មីឬអត់? គ្រាន់តែចង់ផ្តាំថា បើស្រលាញ់ បើពេញចិត្តគួរតែកក់ទុកមុនឲ្យហើយទៅ ជៀសវាងអស់ពីស្តុក និងគ្មានឱកាសក្លាយជាម្ចាស់របស់ស្មាតហ្វូនដ៏មានសមត្ថភាពខ្ពស់នេះមួយនេះ។ ពិសេសកក់ទុកមុនទើបមានឱកាសទទួលបានកាដូដែលមានតម្លៃ $89 ណាពុកម៉ែបងប្អូន។ តោះ! នៅរង់ចាំអីទៀត?

តោះ! សូមទស្សនាវីដេអូអំពីការសម្ពោធស្មាតហ្វូន OPPO A94 ជាផ្លូវការកាលពីយប់មិញនេះ ៖