សេចក្តីស្នេហាជាការស្រឡាញ់ចូលចិត្តជាប់ចិត្តស្អិតរមួត រាប់អាន ហ៊ានលះបង់ និង ផ្តល់សេចក្តីសុខដល់គ្នាទៅវិញទៅមក ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ទើបអាចរក្សាពាក្យថាស្នេហាបានយូរអង្វែង ស្នេហាគឺជាសំនួរដ៏សាមញ្ញបំផុត ប៉ុន្តែវាក៏ជាសំនួរដែលពិបាករកចម្លើយបំផុតដែរ ព្រោះវាកើតឡើងពីអារម្មណ៍ដូច្នោះយើងពិបាកនឹងឆ្លើយ មានតែពាក្យថា យល់ចិត្តគ្នាទើបកសាងស្នេហានេះមិនចេះសាបសូន្យ។
.jpg?1620490643)
.jpg?1620490643)
.jpg?1620490643)
.jpg?1620490643)
ការរៀបការគឺធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។
.jpg?1620490651)
.jpg?1620490651)
.jpg?1620490651)
.jpg?1620490651)
ដោយសារតែប្រទេសកម្ពុជាយើង កំពុងតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏សម្រេចផ្អាកកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាទាំងអស់នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីដើម្បីចូលរួមទប់ស្កាត់បង្ការនិងការពារជំងឺកូវីដ១៩កំពុងរាតត្បាតចូលក្នុងសហគមន៍។
.jpg?1620490657)
.jpg?1620490658)
.jpg?1620490658)
.jpg?1620490658)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sak បានបង្ហោះសារថាអំពីពិធីសែនបែបដូនតាប្រពៃណីខ្មែរ ដែលសម័យនេះមិនអាចធ្វើកម្មវិធីធំបានទេ ដូច្នោះមានតែរៀបចំកម្មវីធីតូចតាចដូចជាចងដៃ និងហៅបងប្អូនចូលរួមតិចតួចប៉ុណ្នោះ នេះជាការរៀបរាប់របស់ប្អូនស្រីខាងក្រោម “មុនដំបូងសុំដាក់ ABA : 002701583 Chhin cheyrithisak
.jpg?1620490670)
.jpg?1620490671)
.jpg?1620490671)
ថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់យេីងទាំងពីរដោយសារសម័យកូវីដដូច្នេះបានត្រឹមតែសែនជីដូនជីតាទេ។ ហេីយក៏អធ្យាស្រ័យដល់ អ៊ុំ ពូ មីង និង មិត្តភ័ក្ដិ បងប្អូន ដែលមិនបានហៅមកចូលរួមសែនថ្ងៃអាពាហ៍ពិពាហ៍របស់យេីងខ្ញុំ។ ជាចុងក្រោយខ្ញុំទាំងពីរសូមអរគុណដល់ ប៉ាក្មេក ម៉ាក់ក្មេក និង ប៉ា ម៉ាក់ បង្កើតដោយសារមានលោកទាំងពីរបានខ្ញុំទាំងពីរមានថ្ងៃនេះ។ ហេីយកូនទាំងពីរសន្យាថានិងមេីលថែរក្សាគ្នាជារៀងរហូតដល់ចាស់កោងខ្នង 08.05.2021 ”៕