VannDa អែបគៀន !ក្រោយល្បីCover បទ លក់គោយន្ត លើកនេះលោកពូ ច្រៀងបទ នារីជឿនលឿន សម្លេងវិញមិនចាញ់VannDa ប៉ុន្មានទេ….(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំលោកពូម្នាក់ ដែលគាត់មានឈ្មោះថា សុជាតិ ដែលបានច្រៀងបទ លក់គោយន្ត យ៉ាងពិរោះ ហើយត្រូវបានមហាជនជាច្រើនកោតសរសើរ និងលើកទឹកចិត្ដដល់គាត់ តែក៏មានមតិមួយចំនួនទៀតបែរជារិះគន់គាត់ទៅវិញ ដែលនិយាយពាក្យជាច្រើនមិនសមរម្យ ហើយបោះសម្តីទៅកាន់គាត់ថា យកម៉ោងធ្វើការមកច្រៀងលេងទៅវិញ នេះជាហេតុផលដែលគាត់ធ្វើឲ្យគាត់ខកចិត្តតែម្តង។

ចំពោះគណនីហ្វេសប៊ុករបស់លោកពូវិញក៏មិននៅស្ងៀមដែល ហើយចេញមុខនិយាយចំៗថា “សូមផ្ញើជូនរិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយមិនរៀនរស់អោយគេអាណិតស្រលាញ់ទេ កើតមកហើយអោយតែគេស្អប់ ហើយស្លាប់ទៅវិញក៍អោយគេស្អប់ ទៅវិញ ចឹងចង់ប្រាប់ថា ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូរអារម្មពីការងារខ្លះមិនបាន។

ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ណមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ”។

ក្នុងនោះដែរលោកពូ ក៏លែងខ្វល់ពីអ្នករិះគន់ដោយសារតែគាត់មានអ្នកស្រលាញ់ចូលចិត្តច្រើន ក៏បកស្រាយបទចម្រៀងមួយបទទៀត ដែលជាសំនៀងដើមរបស់លោក Vannda នារីជឿនលឿន យដែលបានបង្ហោះក្នុងបណ្តាញសង្គមTikTok គាត់ច្រៀងលេងនេះគឺគាត់ដល់ម៉ោងសម្រាកហើយ គាត់មិនដែលយកម៉ោងការងារមកលាយឡំគ្នានោះ ៕ សូមទស្សនាវីដេអូខាងក្រោមនេះ