ក្នុងជំនួបវគ្គផ្ដាច់ព្រ័តរវាងChelsea និង Man City អ្នកគាំទ្រក្រុមតោខៀវ Chelsea និង Man City បានប៉ះគ្នាមួយប្រាវដូចរឿងហូលីវូត…..(មានវីដេអូ)
សីហា
-

បរទេស៖ អ្នកគាំទ្ររវាងក្រុមបាល់ទាត់រាប់រយនាក់បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងកីឡដ្ឋានប្រទេសព័រទុយហ្គាល់ ដើម្បីចូលរួមទស្សនារវាងក្រុមទាំងពីរដែលមកពីប្រទេសអង់គ្លេសដូចគ្នានៅងក្នុវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្ដិការណ៍ Champions League នាល្ងាចថ្ងៃសៅរ៍ សប្ដាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខ្សែវីដេអូមួយដែលត្រូវបានបង្ហោះឡើងជាសាធារណះ គេសង្កេតមើលឃើញថាមានជម្លោះមួយបានកើតឡើងនៅក្នុងទីក្រុងPorto ប្រទេសព័រទុយហ្គាល់ ដែលផ្ដើមចេញពីបារមួយកន្លែងនៅក្នុងទីក្រុងនោះ រវាងក្រុមអ្នកគាំទ្រតោខៀវChelseaនិង Man City មាននូវការវាយតប់គ្នាយ៉ាងខ្លាំងសម្បើម មិនត្រឹមតែមានតែបុរសៗវាយតប់គ្នានោះទេ នៅក្នុងនោះគេឃើញមានក្មេងស្រីពីរនាក់កំពុងប្ដូរកណ្ដាប់ដៃគ្នាទៅវិញទៅមកផងដែរ។

កាលពីថ្ងៃសុក្រគេក៏ប្រទះឃើញមាននូវព្រឹត្ដិការណ៍ដូចគ្នាចំពោះការវាយតប់គ្នានៅក្នុងជំនួបពានរង្វាន់ក្នុងវគ្គផ្ដាច់ព្រ័ត្រ European Cup។ ក្រោយពីឃើញនូវការវាយតប់គ្នាដូច្នោះ មនុស្សដែលនៅក្នុងបារបានចេញមកជួយក្រុមរបស់ខ្លួនរៀងៗខ្លួននៅមុខការបំបែករបស់ក្រុមប៉ូលីស។

ការប៉ះទង្គិចរវាងក្រុមអ្នកគាំទ្រពីរនេះ ត្រូវបានគេរាយការណ៍ថាពួកគេមាននូវការរងរបួសទាំងសងខាង ដោយអ្នកខ្លះមានបែកឈាមក្បាល បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ធំមួយនៅក្នុងបារជិតស្ថានីយ៍រថភ្លើង Sao Bento នៅនៅក្បែរមាត់ទន្លេនៃទីក្រុង។

សូមទស្សនវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ THE SUN