ដោយភ័យខ្លាចការផ្ទុះ នៃជំងឺកូវីដ១៩ ចិនសម្រេចចិត្ដផ្ទេរការធ្វើជាម្ចាស់ផ្ទះក្នុងការជម្រុះ World Cup ទៅកាន់ទីក្រុងឌូបៃវិញ
ចិន៖ សមាគមបាល់ទាត់របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាប្រទេសចិននឹងផ្ទេរការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup ដែលនៅសល់ទៅទីក្រុងឌូបៃដោយសារបញ្ហានៃការគ្រប់គ្រងនៃជំងឺកូវីដ១៩ ។ប្រទេសចិនត្រូវបានគេរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលនៅសល់ក្នុងចំណោមក្រុមនៅក្នុងពូល A គឺប្រទេសម៉ាល់ឌីវ ប្រទេសស៊ីរី កោះហ្គាម ប្រទេសហ្វីលីពីន និងចិននៅក្នុងទីក្រុងស៊ូចូវ។
សមាគមចិនក៏បាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែមានរកឃើញនូវការឆ្លងជំងឺកូវីដ ១៩ នៅក្នុងក្រុមបាល់ទាត់ជាតិម៉ាល់ឌីវនិងស៊ីរី។'
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ CNA
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។