ធ្លាប់តែឃើញតែងខ្លួនស្អាតៗ ឡើងច្រៀង តែពេលនេះតារាចម្រៀងស្រី Khun Lee ក្លាយជាអ្នកដឹកជញ្ជូនឥវ៉ាន់តាមអនឡាញ ដោយសារតែ…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តដែលជាច្រើនប្រាកដជាស្គាល់កម្មវិធី X-Factor Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ហើយគេសង្កេតឃើញថា បេក្ខភាពនីមួយៗបានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ចំនែកឯ កញ្ញា ធឿន លីលី ក៏បានទទួលការគាំទ្រច្រើនផងដែរ ថែមទាំងធ្វើឲ្យគណកម្មការទាំង៤រូប កោតសរសើរក្នុងបទចម្រៀងមួយបទមានចំណងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង ” ក្រោយច្រៀងចប់ ក៏មានសម្លេងទះដៃមហាជនជាច្រើននាក់។

ចំពោះស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តខិតខំទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយក៏បានបែងចែកតំបន់ក្រហម លឿង និងលឿងទុំ នេះជាវីធានការដ៏ល្អបំផុតសំរាប់បងប្អូនប្រជាជនខ្មែរ ដើម្បីកុំឲ្យមានការរីករាលដាលបន្តទៅទៀត ប្រជាជនជាច្រើន បានរអ៊ូរទាំស្ទើរគ្រប់គ្នាទៅហើយ ពីការថយចុះនៃប្រាក់ចំណូលរបស់ខ្លួន ជាក់ស្តែង សម្រាប់បុគ្គលិកមួយចំនួនក៏ត្រូវកាត់ប្រាក់ខែ ផងដែរ។

ជាក់ស្ដែងផងដែរនោះ មិនត្រឹមតែប្រជាជនធម្មតាទេ សូម្បីតែ តារាចម្រៀងស្រី ធឿន លីលី រូបនេះវិញដែលត្រូវបានស្គាល់ជាបេក្ខនារីម្នាក់ ក្នុងការប្រកួតចម្រៀង X-Factor ក៏ប្រែប្រួលផងដែរ ដោយសារតែ ប្រាក់ចំណូលថយចុះ មនុស្សម្នាក់ត្រូវស្វះស្វែងរកប្រភពចំណូលឲ្យច្រើនជាងមុន ដើម្បីធានាបានសុកមាលភាព ក្នុងការរស់នៅ។ 

យ៉ាងណាមិញ Khun Lee ដែលជាឈ្មោះហៅក្រៅ ធ្លាប់តែជាតារាចម្រៀងស្រីដែលតែងតែតុបតែងខ្លួនស្អាតៗ និងបញ្ចេញសម្លេងដ៏ពិរោះរណ្តំចិត្តនោះ ក៏បានបត់បែនខ្លួនផងដែរ ដោយប្តូរពីការច្រៀងចម្រៀង មកធ្វើការដឹកជញ្ចូនតាមអនឡាញវិញម្តង។ អ្នកគាំទ្រ ក៏ដូចជា មហាជនពិតជា នឹកស្មានមិនដល់ ស្ទើរមិនគួរឲ្យជឿភ្នែករបស់ខ្លួន ជាពិសេស គួរឲ្យសរសើរខ្លាំងណាស់ ទោះបីជា នារីភេទយ៉ាងណាក៏ ធឿន លីលី នៅតែធ្វើវាបាន៕