ក្រោយឈ្នះឥណ្ឌូនេស៊ី៤-០ ក្រុមជម្រើសជាតិវៀតណាម ត្រូវបានរដ្ឋាភិបាលផ្ដល់ប្រាក់លើកទឹកចិត្ដចំនួន១ពាន់លានដុង ស្នើរនឹង…
សីហា
-

វៀតណាម៖ ក្រុមជម្រើសជាតិវៀតណាមបានយកឈ្នះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតកាលពីល្ងាចថ្ងៃទី ៧ ខែមិថុនា ធ្វើឲ្យគ្រួបង្វឹកវៀតណាមលោក Park Hang-seo មានការពេញចិត្ដជាខ្លាំង ក្នុងនោះដែរសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានសំរេចចិត្តផ្តល់នូវថវិការក្នុងការលើកទឹកចិត្ដចំនួន១ ពាន់លានដុង ឬប្រហែល ៤៣៥៦៦.៦០ដុល្លាអាមេរិក ចំពោះការនាំមកនូវមោទភាពជូនប្រទេសជាតិ ។

ដោយការប្រកួតធ្វើនៅលើទឹកដីវៀតណាមផ្ទាល់តែម្ដងក្នុងជំនួបជាមួយឥណ្ឌូនេស៊ី នៅក្នុងតង់ទី១វៀតណាមត្រូវរងការសម្រុកយ៉ាងខ្លាំងពីក្រុមដ៏គ្រោះថ្នាក់មកពីកោះមួយនេះ ប៉ុន្ដែនៅក្នុងតង់ទី២វៀតណាមរកបាន៤គ្រាប់នៅក្នុងទឹកដីរបស់ខ្លួន ដោយគ្រាប់បាល់ទាំងនោះរកបានដោយកីឡាករ Tien Linh, Quang Hai, Cong Phuong និង Van Thanh ក្នុងការជួយក្រុមវៀតណាមស្ថិតនៅលើកំពូលតារាងពូលG នៃវគ្គជម្រុះ World Cup ២០២២។ វៀតណាម នឹងត្រូវប៉ះក្រុមម៉ាឡេស៊ីនៅ ( ម៉ោង ២៣:៤៥ ម៉ោងនៅវៀតណាម) នៅថ្ងៃទី ១១ ខែមិថុនា៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖Kenh14.VN